- 2020-10-26 02:46:39
- ព័ត៌មាន
វត្តមានរបស់ យក់ ថិតរដ្ឋា លើកដំបូងត្រូវបាន ពេជ្រ សោភា ស្វាគមន៍ដោយពាក្យមិនគួរឲ្យជឿ
- 2020-10-26 02:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមានរបស់ យក់ ថិតរដ្ឋា លើកដំបូងត្រូវបាន ពេជ្រ សោភា ស្វាគមន៍ដោយពាក្យមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្ស មាស អ្នកនាង ពេជ្រ សោភា និងតារាចម្រៀងស្រី យក់ ឋិតរដ្ឋា ដែលជាមិតធ្លាប់រួមអាជីពតែបានបែកគ្នាយូរមកហើយនោះ បានជួបគ្នាយ៉ាងកម្រមួយនៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ ស៊ី ធី អិន កាលពីថ្ងៃម្សិលមិញ។
តារាចម្រៀងស្រីទាំងពីរដួង បាននិយាយទៅកាន់គ្នាដោយពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ជាច្រើន បើទោះបីជា យក់ ថិតរដ្ឋា ហាក់នៅសែនឆ្ងាយពី ពេជ្រ សោភា ព្រោះអ្នកនាង យក់ ឋិតរដ្ឋា បានបាត់មុខពីសិល្បៈជាច្រើនឆ្នាំទើបបង្ហាញមុខ នាពេលនេះ រីឯ ពេជ្រ សោភា នៅតែបន្តភាពល្បីល្បាញ និងសកម្មក្នុងអាជីពចម្រៀងដដែល។
ពេជ្រ សោភា និយាយទៅកាន់ យក់ ថិតរដ្ឋា ថា៖"ម្នាក់ហ្នឹងហើយជា Idol របស់ខ្ញុំ សំឡេងពីរោះមិនប្រែ នៅតែពីរោះ"។ រីឯ យក់ ថិតរដ្ឋា តបវិញថា"មិត្តភាពយូរអង្វែងមិនប្រួលប្រែ គឺកើតចេញពីបេះដូងពិតនោះអីចា"។
អតីតតារាចម្រៀងប្រចាំផលិតកម្មថោន យក់ ថិតរដ្ឋា បានបង្ហាញមុខជាលើកដំបូងនៅលើឆាកប្រគំតន្ត្រីកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា បន្ទាប់ពីនាងបាត់មុខជាច្រើនឆ្នាំក្រោយរៀបការជាមួយលោក ឃុំ ប៉ុណ្ណាដែត ដែលជាអតីតតារាចម្រៀងល្បីឈ្មោះស្រករគ្នាដែរនោះ ហើយពួកគេ បង្កើតបានកូនចៅជាច្រើននាក់។ ទោះជាយ៉ាងណា យក់ ថិតរដ្ឋា ថានាងនឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ហើយចាប់ពីឆ្នាំ២០២១ នាងនឹងទទួលការងារសិល្បៈកាន់តែច្រើន៕