- 2020-11-06 03:33:11
- ព័ត៌មាន
តារាចម្រៀងទាំងពីរដួងនេះ ត្រៀមខ្លួនច្រៀងក្រាលរឿងឲ្យ ពាន់ ភួងបុប្ផា
- 2020-11-06 03:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងទាំងពីរដួងនេះ ត្រៀមខ្លួនច្រៀងក្រាលរឿងឲ្យ ពាន់ ភួងបុប្ផា
ចន្លោះមិនឃើញ
តារាចម្រៀងស្រីល្បីឈ្មោះពីរដួង គឺកញ្ញា មាស សុសោភា និង ចែម ស្រីលក្ខណ៍ ត្រូវបានផលិតករភាពយន្តជើងចាស់ ពាន់ ភួងបុប្ផា ផ្ដល់ទំនុកទុកចិត្ត ដោយឲ្យច្រៀងម្នាក់១បទ ដើម្បីយកទៅក្រាលក្នុងរឿង"ស្នាមស្នេហ៍សមុទ្ររាមវគ្គ២"។
បើតាមអ្នកស្រី ពាន់ ភួងបុប្ផា បទ"ស្នាមស្នេហ៍សមុទ្ររាម" ដែលជាសំនៀងដើមរបស់អ្នកនាង ឱក សុគន្ធកញ្ញា និងជាស្នាដៃនិពន្ធដោយផ្ទាល់របស់អ្នកស្រីកាលពីជាង១៤ឆ្នាំមុននោះ នឹងត្រូវបញ្ចូលសាច់ភ្លេងថ្មី ហើយបទនេះនឹងត្រូវចម្រៀងជំនួសមកវិញដោយតារាចម្រៀង ចែម ស្រីលក្ខណ៍។
រីឯបទមួយទៀត គឺមិនទាន់មានចំណងជើងនៅឡើយ ប៉ុន្តែវាជាបទមនោសញ្ចេតនា ច្រៀងរៀបរាប់ពីភក្ដីស្នេហ៍របស់យុវវ័យសម័យថ្មី។ បទនេះ មានទំនុកច្រៀងថ្មី និងបទភ្លេងថ្មី ហើយត្រូវច្រៀងដោយ មាស សុខសោភា។
ចម្រៀងទាំងពីរបទដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់ផលិតករភាពយន្ត ពាន់ ភួងបុប្ផា កំពុងតែដំណើរការផលិតជិតចប់ហើយ ដោយរង់ចាំតែថ្ងៃច្រៀងប៉ុណ្ណោះ។ ដោយមើលឃើញថា បទថ្មីនេះអាចនឹងផ្ទុះ ឬទទួលបានការគាំទ្រច្រើន កញ្ញា មាស សុខសោភា បានស្នើសុំយកបទនេះទៅដាក់លើទំព័រយូធូបផ្លូវការរបស់នាងដែរ ប៉ុន្តែអ្នកស្រីពាន់ ភួងបុប្ផា ដែលជាម្ចាស់ស្នាដៃ ប្រាប់ថាអ្នកស្រី ត្រូវរង់ចាំពិភាក្សាជាមួយដៃគូសហការដទៃទៀតសិន៕