• 2020-11-19 04:29:51
  • ព័ត៌មាន

សម្រុកលាន់មាត់គ្រប់គ្នាថា កូនស្រីអតីតបវរកញ្ញាពិភពលោកមានមុខដូច Lisa ខ្លាំង

  • 2020-11-19 04:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ អតីត​បវរកញ្ញាពិភពលោក Aishwarya Rai បាន​បង្ហោះ​រូប​គ្រួសារ​ជា​ច្រើន​សន្លឹក​ ក្នុង​ឱកាស​អបអរ​ខួប​កំណើត​ អាយុ​ ៩ឆ្នាំ​របស់​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​នាងគឺ Aaradhya។

សម្រស់​របស់​បវរកញ្ញាឆ្នាំ ១៩៩៤រូបនេះ​ នៅ​តែ​​បង្កការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ ប៉ុន្តែ​ពេល​នេះ​កូន​ស្រី​របស់​នាង​ទៅវិញ​ទេ ដែល​កាន់​តែ​ធ្វើឲ្យ​គ្រប់គ្នា​លាន់​មាត់​ភ្ញាក់​ផ្អើល។ នោះ​គឺ​ពេល​ឃើញ​រូប​នាង​ភ្លាម​ គ្រប់គ្នា​ស្រាប់​តែ​លាន់​មាត់​ថា​ទម្រង់មុខ​របស់​នាង​តូច​ម្នាក់​នេះ​ ស្រដៀង​ទៅនឹង​ Lisa (BLACKPINK)។

នាង​តូចវ័យ​ទើប ៩​ឆ្នាំ​នេះត្រូវ​មហាជន​លើក​ឡើង​ថា​ ពេល​ធំ​ឡើង​សម្រស់​នាង​អាច​នឹង​ដូចគ្នា​ខ្លាំង​នឹង​ Lisa ព្រោះ​ទាំង​ទម្រង់​ភ្នែក មុខ និង​ស្នាម​ញញឹម​ពិត​ជា​ដូច​គ្នា​ណាស់ ហើយ​បូករួម​នឹង​ដាក់​សក់​សេះ​តាម​ស្ទីល​ក្មេងស្រី​ទៀត​កាន់​តែ​ប្រហាក់​ប្រហែល​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី