• 2020-11-24 04:37:05
  • ព័ត៌មាន

ទាំងនេះ​ជា​ MV ល្បីកប់ក្ដោងរបស់​តារាប្រុសទោល ពេលញែកខ្លួនពីក្រុម

  • 2020-11-24 04:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ជោគជ័យពេល​រួម​កការងារ​ជាក្រុម​មក​ សង្កេតឃើញ​ថា​ តារា​ប្រុស​ទាំង​នេះ ក៏មាន​សមត្ថភាព​ងាច​ឆក់​បាន​ភាព​ល្បីល្បាញ ពេល​ញែក​ខ្លួន​ចេញ​បទ​ចម្រៀង​ទោល​ខ្លួន​ឯង​ដែរ។

ដូច​ខាងក្រោម​នេះ​ សុទ្ធ​តែ​ជា​បណ្ដុំ​តារា​ប្រុស​ដែល​ជា​ម្ចាស់ MV ជោគជ័យ​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ K-Pop។ ក្នុង​អត្ថបទ​នេះ​ មិន​រាប់​បញ្ចូល​តារា​ចម្រៀង​ទោល​អាជីពទេ គឺ​គិត​តែ​សមាជិក​ក្រុម​ចម្រៀង​ K-Pop ប៉ុណ្ណោះ ដោយ​ចង់​ដឹង​ថា​អ្នក​ណា​ជា​ជើង​ខ្លាំង​ខ្លះ ហើយចំនួន​ចូល​មើល​ដែល​បង្ហាញ​ពេល​នេះ គិត​រាប់ត្រឹម​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០?

១៥. បទ “Outro: Ego” របស់ J-Hope

ចេញ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល​ ៨៤,៩លានដង។

១៤. បទ “Trap” របស់ Henry, Taemin និង Kyuhyun

ចេញ​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ៨៦,៨លានដង

១៣. បទ “Interlude: Shadow” របស់ Suga

​ចេញថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ៨៨លានដង

១២. បទ “That XX” របស់ “That XX”

ចេញថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ៨៩,១លានដង

១១. បទ “Agust D” របស់ Agust D

ចេញថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១១០,៨លានដង

១០. បទ “Untitled, 2014” របស់ G-Dragon

ចេញថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១១៧,៣លានដង

៩. បទ “Who You?” របស់ G-Dragon

ចេញថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១១៩,៣លានដង

៨. បទ “Ringa Linga” របស់ Taeyang

ចេញថ្ងៃទី ០៩ ខែវិច្ឆិកា មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១២៣,៣លានដង

៧. បទ “Daydream” របស់ J-Hope

ចេញថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១២៦លានដង

៦. បទ “Serendipity” របស់ Jimin

ចេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១៤៣,៩លានដង

៥. បទ “Singularity” របស់ V

ចេញថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៨ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១៥០,២លានដង

៤. បទ “Daechwita” របស់ Agust D

ចេញថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១៦៤,៦លានដង

៣. បទ “Eyes, Nose, Lips” របស់ Taeyang

ចេញថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ១៨៩,១លានដង

២. បទ “Crooked” របស់ G-Dragon

ចេញថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៣ មកទល់ពេលនេះ​មាន​អ្នក​ចូល​មើល ១៩១,៥លានដង

១. បទ “Chicken Noodle Soup” របស់ J-Hope

ចេញ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំៗ០១៩ មកទល់ពេល​នេះ​មានអ្នក​ចូល​មើល ២១៣,៤លានដង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី