• 2020-11-26 05:32:32
  • ព័ត៌មាន

Gong Yoo គិតថាខ្លួនមិនមែនជាប្រភេទបុរស ដែលនារីទូទៅចូលចិត្តនោះទេ

  • 2020-11-26 05:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​ជា​តារាកិត្តិយស​ពិសេស​ក្នុង​ភាគមួយ​នៃកម្មវិធី​ «You Quiz on the Block» របស់​ប៉ុស្តិ៍ tvN តារា​សម្ដែង​អាយុ​ច្រើន​ មុខ​ក្មេង​ Gong Yoo បាន​បង្ហើប​រឿងជា​ច្រើន​ ក្នុង​នោះ​ក៏​ជា​ពេល​ដែល​លោក​ផ្សព្វផ្សាយ​រឿង​ថ្មី​ថត​ជាមួយ​ Park Bogeum មាន​ចំណងជើង​ថា​ «Seobok» ដែរ។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​និយាយ​ដែរ​ថា​ ពេល​ដឹង​ថា​ថត​រឿង​ជាមួយ​នឹង​ Bogeum លោក​គិត​ថា​ការ​ផ្សព្វផ្សាយ​អាច​នឹង​មាន​លក្ខណៈងាយស្រួល ប៉ុន្តែ​ Bogeum ត្រូវ​គេច​ខ្លួន​លឿន​ដូច​ខ្យល់ ដោយសារ​ត្រូវ​ចូល​បម្រើទ័ព។

ងាក​ចេញ​ពីការងារ​ភាពយន្ត ពិធីករ​ Yoo Jaesuk និង​ Jo Seho បាន​លើក​ឡើង​ និង​អួត​សរសើរ​នឹង​ភាព​ជា​បុរស​ពិតៗ​របស់ Gong Yoo។ ពេល​សួរ​ដល់សំណួរ​ថា​ តើ​ Gong Yoo មាន​ងារម្មណ៍​យ៉ាងណា​ដែល​ត្រូវ​រស់នៅ​របៀប​បុរស​បែប​នេះ​សព្វថ្ងៃ?

ម្ចាស់​ខ្លួន​ឆ្លើយ៖ «ខ្ញុំ​មិន​ដែល​គិត​ពី​រឿង​នេះ​ទេ ខ្ញុំ​គ្រាន់ជា​មនុស្ស​ធម្មតា ហើយ​ប្រហែល​មនុស្ស​ជា​ច្រើន​គិត​ស្រមៃច្រើន​ ដោយសារ​តែ​តួ​ខ្ញុំក្នុង​រឿង​ វា​អស្ចារ្យ​ភាគ​ច្រើន។ ទោះជា​យ៉ាងណា​រាល់ថ្ងៃ​ ខ្ញុំ​រស់​ជីវិត​សាមញ្ញណាស់»។

បន្ថែម​ពី​លើ​នោះ​ Gong Yoo នៅ​បាន​និយាយ​ទៀត​ថា​ ក្នុង​ជីវិត​ពិត​ លោក​អាច​ជា​មនុស្សមិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ចូលចិត្ត​នៅ​ម្នាក់ៗឯង (Introvert) ជាង។

លោកថា​ លោកអាច​ជាមនុស្សអស្ចារ្យ​ក្នុង​រឿង តែ​ធាតុពិត​លោក​មិន​អាច​ធ្វើ​របៀប​នោះ​នៅ​ក្រៅ​រឿង​បាន​ទេ។ ពេល​ខ្លះ​ Gong Yoo ឧស្សាហ៍​ឮគេ​អួតសរសើរ​ថា​លោក​ ឡូយខ្លាំង​ តែ​លោក​ខ្លួន​ឯង​គិត​ថា​ លោក​មិនដល់​កម្រិត​នោះពេកទេ។

បន្ទាប់​មក​ Gong Yoo ក៏​បាន​បង្ហាញ​ការយល់ឃើញបន្ថែម​ថាខ្លួន​អាច​នឹងមិន​មែន​ជា​ប្រភេទ​បុរសដែល​នារីទូទៅចូលចិត្តទេ៖ «នៅ​ចំពោះ​មុខ​មនុស្ស​ម្នាក់ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​មិន​ក្លាហានទេ ខ្ញុំ​តែង​ខ្វះភាពក្លាហាន​ក្នុង​ការបង្ហាញ​អារម្មណ៍ពិត​ឲ្យគេយល់ណាស់»៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់