• 2020-11-27 07:14:10
  • ព័ត៌មាន

លេច​ឮ​លើក​ទី​១ហើយ​ថា ព្រីម លីហ្សា មាន​បុរស​ម្នាក់​ត្រៀម​ទិញ​ចិញ្ចៀន​ពេជ្រ​ឲ្យ​ចុង​ឆ្នាំ​នេះ

  • 2020-11-27 07:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​និយម​ប្រើ​ប្រាស់​សំលៀកបំពាក់ Top Brand ព្រីម លីហ្សា បាន​លេច​ដំណឹង​ថា មាន​បុរស​ម្នាក់​រស់​នៅ​ឯ​នាយ​សមុទ្រ ត្រៀម​នឹង​ទិញ​ចិញ្ចៀន​ពេជ្រ មួយ​វង់​ជូន​នា​ឱកាស​ចុង​ឆ្នាំ ២០២០​នេះ។

ដំណឹង​នេះ បាន​លេច​ឡើង ក្រោយ​ថ្មី​ៗ​នេះ ព្រីម លីហ្សា ខ្លួន​ឯង​បាន​បើក​បង្ហាញ​យ៉ាង​កម្រ​នូវ​ទំនាក់ទំនង​ស្នេហា​របស់។ តារា​ស្រី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា នាង បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ថា នា​ពេល​នេះ នាង​កំពុង​តែ​នឹក​បុរស​នោះ​យ៉ាង​ខ្លាំង។

"នឹក​មនុស្ស​ប្រុស​ម្នាក់​ដែល​នៅ​ក្រៅ​ប្រទេស​ស្រលាញ់​គ្នា​រយៈ​ពេល 4 ឆ្នាំ​ហើយ​ឪពុក​ម្ដាយ​ទាំង​សង​ខា​ងក៏​បាន​ដឹង​ឮ​ដែរ!”។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ នាង និង​បុរស​ម្នាក់​នោះ បាន និង​កំពុង​ជួប​ឧបសគ្គ ដោយ​សារ​ពួក​គេ​មិន​អាច​ជួប​គ្នា។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ លីហ្សា ថ្លែង​ថា "ពេល​នេះ គឺ​ពិបាក​ជួប​គ្នា​ខ្លាំង​ណាស់​មាន​អ្នក​ណា​ដូច​ជា​ខ្ញុំ​ទេ?”។

សារ​ទាំង​ប៉ុន្មាន របស់ ព្រីម លីហ្សា បាន ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​នាង​ជា​ច្រើន បាន​ភ្ញាក់​ផ្អើល ខណៈ​ច្រើន​ឆ្នាំ​មក​ហើយ គេ​មិន​ដែល​ដឹង​ថា លីហ្សា មាន​គូស្នេហ៍​ហើយ​នោះ​ឡើយ។ ចំពោះ​បញ្ហា​នេះ ព្រីម លីហ្សា មិន​បាន​បញ្ចេញ​លម្អិត​ហើយ ប៉ុន្តែ​មាន​ប្រភព​មួយ​ផ្សេង​ទៀត បាន​លួច​បង្ហើប​ក្នុង​ន័យ​បញ្ជាក់​ទៅ​លើ​រឿង​នេះ។

ប្រភព​កំបាំង​មុខ​ដែល​នៅ​មិន​ឆ្ងាយ​ពី​តារា​ស្រី បាន​ឲ្យ​ដឹង​ថា លីហ្សា ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​មួយ​រូប​មែន ហើយ​ថា នៅ​ចុង​ឆ្នាំ​នេះ ប្រសិន​បើ​មិន​មាន​ការ​ងើប​ឡើង​នូវ​ជំងឺ​ខូវីដ១៩​ទៀត​នោះ​ទេ បុរស​ជា​គូស្នេហ៍​រូប​នោះ នឹង​ចុះ​មក​ស្រុក​ខ្មែរ​ហើយ។

“តាម​ដឹង គូស្នេហ៍​គាត់ គ្រោង​ចុះ​មក​ស្រុក​ខ្មែរ​ចុង​ឆ្នាំ​ហ្នឹង បើ​ខូវីដ១៩​មិន​រាំង​ស្ទះ​ទៀត ហើយ​ការ​មក​ស្រុក​ខ្មែរ​របស់​ជនជាតិ​គេ​រូប​នោះ លឺ​ថា គេ​ត្រៀម​ទិញ​ចិញ្ចៀន​ពេជ្រ​មួយ​វង់ ចូន អាលីហ្សា ផង!”។ បែប​នេះ​ក្ដី ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​រូប​នេះ មិន​ហ៊ាន​អះអាង​ឡើយ​ថា ការ​ទិញ​ចិញ្ចៀន​ពេជ្រ​ឲ្យ លីហ្សា ក្នុង​ពេល​នេះ មាន​ន័យ​យ៉ាង​ណា​នោះ​ទេ។

“គ្រាន់​តែ​ដឹង​ថា គេ​មក​ហើយ ទិញ​ចិញ្ចៀន​ពេជ្រ​ឲ្យ ប៉ុន្តែ​ខ្ញុំ​អត់​ច្បាស់​ដែរ​ថា នោះ​ជា​ចិញ្ចៀន​បញ្ចាំ​ចិត្ត ឬ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​នោះ​ទេ!”។ ប្រភព​បន្ថែម។

ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន​តារាស្រី​ផ្ទាល់ នៅ​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ២៧ វិច្ឆិកា​នេះ។ យ៉ាង​នេះ​ក្ដី គេ​ជឿ​ថា អាប៉ោង​អាច​នឹង​បើក​គម្រប​ឆាប់​ៗ​នេះ ត្បិត​ថា វេលា​ចុង​ឆ្នាំ ដែល​ប្រភព​លួច​បង្ហើប​នេះ នៅ​មិនយូរ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់