
- 2020-12-03 07:47:40
- ចម្រៀង
អៀង ចេនឡា ចេញបទថ្មីប្លែកមួយ ក្រោយមានការស្នើសុំពីមនុស្សម្នាក់
- 2020-12-03 07:47:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អៀង ចេនឡា ចេញបទថ្មីប្លែកមួយ ក្រោយមានការស្នើសុំពីមនុស្សម្នាក់
ចន្លោះមិនឃើញ
តារាពហុជំនាញ អៀង ចេនឡា ទើបបានចេញបទថ្មីចម្រៀងមួយបទនៅព្រឹកនេះ ប្លែកតែម្ដង នោះគឺបទដែលមានចំណង "ឈប់ស្រឡាញ់ស្រី មកស្រឡាញ់ខ្ទើយ"។
តាមការបញ្ជាក់របស់សាមីខ្លួន គឺលោកចេញបទនេះ តាមការស្នើសុំរបស់ប្រិយមិត្តម្នាក់ ដែលចង់ឲ្យលោកច្រៀងចម្រៀងមួយបទជាការលើកទឹកចិត្តដល់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា។ "ខ្ញុំបានច្រៀងជូនប្អូនតាមការស្នើសុំហើយ សង្ឃឹមថាប្អូនស្ដាប់បទនេះហើយនឹងសប្បាយចិត្ត សូមជួយLike និង Share ដើម្បីជាការលើកទឹកចិត្ត បញ្ជាក់ថាអ្នកមិនរើសអើងអ្នកស្រលាញ់ភេទដូចគ្នា សូមអរគុណទុកជាមុន"។ ចេនឡា ថ្លែង។
បទ "ឈប់ស្រឡាញ់ស្រី មកស្រឡាញ់ខ្ទើយ" និពន្ធទំនុកច្រៀង និងកែសម្រួលដោយ ខេមរា ភូមិន្ទ ច្រៀងដោយ Jane (ចេនឡា) និងសម្រួលបទភ្លេងដោយ Emo។ បទនេះ និយាយរៀបរាប់ពីបុរសម្នាក់ជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយបានលួចស្រឡាញ់បុរសម្នាក់ទៀត ដោយទប់ចិត្តមិនបាន។ បុរសកម្សត់ បន់ស្រន់ផង ចិញ្ចឹមក្ដីសង្ឃឹមផង ថាថ្ងៃណាមួយបុរសក្នុងដួងចិត្ត នឹងផ្លាស់ប្ដូរពីស្រឡាញ់ស្រី មកស្រឡាញ់ភេទដូចគ្នាដូចជាគេវិញ។
ផ្លូវស្នេហាមួយនេះ ពិតជាពិបាកដើរទៅមុខណាស់ យ៉ាងណាបុរសកម្សត់នៅតែចិញ្ចឹមក្ដីសង្ឃឹមថា ថ្ងៃណាមួយ រឿងនឹកស្មានមិនដល់នឹងកើតឡើងនៅថ្ងៃណាមួយមិនខាន។ ក្រៅពីមានខ្លឹមសារប្លែក បទចម្រៀងបទនេះ ក៏មានសាច់ភ្លេងពីរោះមិនធម្មតាដែរ។ តោះ...ស្ដាប់ទាំងអស់គ្នា!