• 2020-12-09 03:04:24
  • ព័ត៌មាន

ហ្វៃ សំអាង បើក​កកាយ​ឈុត​មួយនេះ ក្នុង​រឿង "ចៅ​ពស់​កេងកង" ថត​ដល់​២​ថ្ងៃនេះ

  • 2020-12-09 03:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ្វៃ សំអាង បាន​គាស់​រំលើង​អនុស្សាវរីយ៍​ដែល​កន្លង​មក​ជិត ២០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​រឿង "ចៅ​ពស់​កេងកង" ស្ដី​ពី​ឈុត​មួយ​ដែល​លោក​ថា លំបាក​បំផុត​ដោយ​​ត្រូវ​ចំណាយ​ពេល​ថត​ដល់​ទៅ​២យប់​ឯណោះ ទើប​យក​ជា​ការ​បាន។

ឈុត​នោះ គឺ​ឈុត​មជ្ឈូសនាងនួន របើក​គំរប និង​ប្លង់ មេឃ(តួ​ប្រុស​ឈ្មោះ មេឃ) រត់​មក​រក​ផ្នូរ​នាង​នួន។ ឈុត​ទាំង​ពីរ​នេះ អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​រូប​នេះ បញ្ជាក់​ថា ជួប​ការ​លំបាក​បំផុត ដូច្នេះ​ហើយ ទើប​ប្រើ​ពេល​យូរ​ដល់​ទៅ ២យប់។ "ប្លង់​មជ្ឈូស​នាង​នួន​របើក​គំរប និង​ប្លង់​មេឃ​រត់​មក​រក​​ផ្នូរនាង​នួន ប្រើ​ពេល​ពីរ​យប់​ទើប​ថត​រួច..."។ ហ្វៃ សំអាង ថ្លែង។

បន្ថែម​ពី​លើ​នេះ តួអង្គ​ប្រុស "មេឃ" ដែល​សម្ដែង​ដោយ​លោក ម៉េង ប៊ុនឡូ នោះ​ក៏​ជួប​ការ​លំបាក​ខ្លាំង​​ថែម​ទៀត ដែល​ជា​ឈុត​សម្ដែង​កម្រ​ប្រទះ។ លោក​ថា "មេឃ ត្រាំ​ក្នុង​ទឹក​ពី​ម៉ោង​៦ល្ងាច​រហូត​ដល់​ម៉ោង​បី​ភ្លឺ​ហើយ​ខែ​រងា​ទៀត​ អរគុណ​ច្រើន​ចំពោះ​ការ​គាំទ្រ​របស់​បង​ប្អូន​ជា​ទីស្រលាញ់"។

រឿង "ចៅ​ពស់​កេងកង" គឺ​ជា​សែ​ស្រឡាយ​រឿង "កូន​ពស់​កេងកង" ដែល​ធ្លាប់​ធ្វើ​ឲ្យ​លោក ហ្វៃ សំអាង ល្បី​ឈ្មោះ​ខ្ទរខ្ទារ​កាល​ពី​ជិត ២០​ឆ្នាំ​មុន។ រឿង​នេះ ក៏​បាន​ផ្ដល់​ឲ្យ​លោក​នូវ​កិត្តិយស​ធំ​ធេង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ឆ្នាំ ២០០៥ ដែល​​ពេល​នោះ លោក និង​តួសម្ដែង​ក្នុង​រឿង​នេះ​មួយ​ចំនួន ទទួល​បាន​ជយលាភី​រៀង​ៗ​ខ្លួន។

ដោយ​សារ​តែ​មាន​អនុស្សាវរីយ៍ ល្អ​ៗ​បែប​នេះ គេ​ឃើញ​អ្នក​និពន្ធ​រូប​នេះ បាន​លើក​យក​មក​និយាយ​ជា​រឿង​ៗ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​រឿយ​ៗ។ បន្ថែម​ពី​លើ​នេះ កាល​ពី​ឆ្នាំ ២០១៧ លោក​ក៏​បាន​យក​រឿង​នេះ មក​ថត​ឡើង​វិញ ដោយ​ច្នៃ​ចេញ​ជា​រឿង​ភាគ​សម្រាប់​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថែម​ទៀត​ផង។

តោះ...រំលឹក​ឈុត​ដ៏​លំបាក​របស់​ក្រុម​ផលិត​លោក ហ្វៃ សំអាង ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់