• 2020-12-28 03:16:00
  • ព័ត៌មាន

មើល​ទៅរាង​​ តារា​កូរ៉េ​សុំ​ខ្មាស! ក្រោយ​លត់ដំ​បី​ខែ រ៉េត ស៊ូហ្សាណា ទទួល​បាន​ទម្ងន់ និង​រាង​ស្អាត​បំផុត

  • 2020-12-28 03:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ថ្ងៃទី២៨ ខែ​ធ្នូ នេះ តារា​ចម្រៀង រ៉េត ស៊ូហ្សាណា បាន​តម​អាហារ និង​ហាត់ប្រាណ ដើម្បី​សម្រក​ទម្ងន់​បាន​រយៈ​ពេល​បី​ខែ​ហើយ។ លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​នោះ គឺ​ទម្ងន់​ធម្មតា​៥៨​​ គីឡូក្រាម​ របស់​នាង បាន​ស្រក​មក​នៅ​ត្រឹម​៤៥​​ គីឡូ​ក្រាម​ដែល​ជា​ទម្ងន់​នាង​ចង់​បាន និង​ពេញចិត្ត​បំផុត។

កញ្ញា រ៉េត ស៊ូហ្សាណា និយាយ​ថា នៅ​ពី​ក្រោយ នៃ​ការ​ស្រក​គីឡូ​ដល់​ទៅ​១៣​គីឡូ​ក្រាម​ក្នុង​រយៈ​ពេល​តែ​៣​ខែ​នេះ គឺ​មាន​ការ​លំបាក​ច្រើន​។​​ នាង​ត្រូវ​ហាត់​ប្រាណ តម​អាហារ​ដែល​នាង​ចូល​ចិត្ដ ញ៉ាំ​តែ​បន្លែ ដំឡូង​ផ្អែម ដោយ​ថ្ងៃ​ខ្លះ​មួយ​ថ្ងៃ​ពេញ​ញ៉ាំ​តែ​ផ្លែ​ប៉ោម និង​ទឹក​ប៉ុណ្ណោះ ចំថ្ងៃ​ដែល​នាង​ត្រូវ​រត់​លើ​ម៉ាស៊ីន​ផង និង​វាយ​បុក​ផង​នោះ។

តារា​ចម្រៀង​រាង​តូច​ច្រឡឹង​​ មើលទៅមិន​ចាញ់​តួ​កូរ៉េ រ៉េត ស៊ូហ្សាណា បាន​សន្យា​ជាមួយ​ប្រិយមិត្ដ ជា​ពិសេស​អ្នក​គាំទ្រ​នាង​ថា នឹង​ធ្វើ​វីដេអូ​មួយ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ក្នុង​ការ​តម​អាហារ និង​ហាត់​ប្រាណ តាម​ការ​ស្នើសុំ​របស់​ប្រិយមិត្ដ​ក្នុង​ពេល​ឆាប់ៗ។ ហ្សាណាពោល​ថា នាង​ធ្វើ​បាន បង​ប្អូន​ទាំង​អស់​គ្នា​ក៏​ធ្វើ​បាន ដើម្បី​សុខភាព​ល្អ និង​បង្កើន​ទំនុក​ទុកចិត្ត​លើ​ខ្លួន​ឯង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់