• 2020-12-28 03:03:28
  • ព័ត៌មាន

ទីបំផុត​ក្រុមហ៊ុន​ធំ​១ ព្រម​ព្រៀង​ជួល​ តន់ ចន្ទសីម៉ា ក្នុង​តម្លៃ​ឈ្នួល​ថ្មី ដឹង​ថា​ប៉ុន្មាន​ទេ?

  • 2020-12-28 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​ជ្រោមជ្រែង​ពី​ផលិតកម្ម Galaxy Navatra តន់ ច័ន្ទ​សីម៉ា បាន​សាង​ភាព​ល្បី​ល្បាញ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ​រហូត​ដល់​ក្រុមហ៊ុន​បាន​ដាក់​ចេញ​នូវ​តម្លៃ​ពលកម្ម​របស់​នាង​ថ្លៃ​លើស​គេ​កាល​ពី​ពេល​ថ្មី​ៗ ដែល​តម្លៃ​នេះ មាន​មនុស្ស​មិន​ច្រើន​ទេ រំពឹង​ថា​នឹង​មាន​អ្នក​ហ៊ាន​ជួល តារា​ស្រី​មក​ពី​ខេត្ត​តាកែវ​ក្នុង​តម្លៃ​ថ្មី​នេះ​ទេ។ ប៉ុន្តែ​ឥឡូវ មាន​ក្រុមហ៊ុន​ធំ​មួយ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ​ហើយ។

ថ្នាក់​ដឹកនាំ ផលិតកម្ម Galaxy Navatra ន​ប្រកាស​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ ដោយ​បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ លោក យឹម តាស្រង់ បាន​សរសេរ​នៅ​លើ​ប្រាប់​ប្រិយមិត្ត​របស់​ផលិតកម្ម និង​អ្នក​គាំទ្រ​តារា​ចម្រៀង​ថា "ក្រុមហ៊ុន​ដែល​ហ៊ាន​ជួល​ឲ្យ​តម្លៃ​អ្នក​ចម្រៀង​ខ្មែរ​ថ្លៃ​ជាង​គេ​នៅ​កម្ពុជា​គឺ Smart ហ្នឹង​ឯង!”។

តាម​ព័ត៌មាន ក្រុមហ៊ុន Smart បាន​ជួល​ច្រៀង ​​នៅ​យប់​ថ្ងៃ​ទី 31 ធ្នូ 2020 ​ជាមួយ​កម្មវិធី​ចុង​ឆ្នាំ​ដ៏​អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ​ដែល​នឹង​នាំមក​នូវ​ការ​​កម្សាន្ត​សប្បាយៗ ​​ជា​មួយ​សិល្បករ​​ជាង​២០​រូប​ផ្សេង​ទៀត ។ បែប​នេះ​ក្ដី តាស្រង់ មិន​បាន​បង្ហើប​ជា​សាធារណៈ​ពី​តម្លៃ​ពលកម្ម​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ឡើយ។

យ៉ាង​ណាសំណេរ​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ថ្មី​ៗ​នេះ ប្រិយមិត្ត​ទើប​ដឹង​ថា សីម៉ា មាន​តម្លៃ​ឈ្នួល​ពលកម្ម​ដល់​ទៅ ២ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ខណៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទចល័ត​ខាង​លើ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ចាយ​លុយ​ធំ ​ដែល​ហ៊ាន​ជួល​តារា​ល្បី​ៗ​តម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ​ពី​បរទេស ។

ទោះ​យ៉ាង​នេះ​ក្ដី ជុំវិញ​បញ្ហា​តម្លៃ​ពលកម្ម​ដែល​បាន​ព្រមព្រៀង​គ្នា​លើ​ការងារ​ចុង​ឆ្នាំ​នេះ រវាង​ភាគី​តារា​ចម្រៀង និង​ស្មាត លោក យឹម តាស្រង់ បញ្ជាក់​ថា គឺ​ជា​តម្លៃ​ថ្មី ដែល​ក្រុមហ៊ុន​ទើប​បាន​ប្រកាស​ថ្មី​ៗ​នេះ ប៉ុន្តែ​មិន​មែន​តម្លៃ ២ម៉ឺន​ដុល្លារ​នោះ​ទេ។ តាស្រង់​ថ្លែង​ថា "មិន​មែន​ទេ មិន​មែន​២ម៉ឺន​ទេ គឺ​យើង​យក​តម្លៃ​ទូទៅ​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​នានា ២ម៉ឺន​គឺ​សម្រាប់​កម្មវិធី​ជប់​លៀង ឬ​មង្គល​ការ​អី​ទេ!”។

តាម​ប្រកាស​របស់ Galaxy Navatra ពី​ពេល​កន្លង​មក តម្លៃ​ពលកម្ម​របស់ តន់ ច័ន្ទសីម៉ា មាន​ដល់​ទៅ ២ម៉ឺន​ដុល្លារ តែ​តម្លៃ​នេះ សម្រាប់​តែ​កម្មវិធី​ជប់លៀង មង្គលការ ឬ​ខួប​កំណើត​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​ទូទៅ តម្លៃ​ហត់នឿយ​ថ្មី​របស់​តារា​ចម្រៀង គឺ​ត្រឹម ៥ពាន់​ដុល្លារ​ប៉ុណ្ណោះ​មួយ​កម្មវិធី។

ចំពោះ​បញ្ហា​នេះ តាស្រង់ ប្រាប់​ថា ការ​ព្រម​ព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ​នៅ​ពេល​នេះ គឺ​លើ​តម្លៃ​ឈ្នួល​ថ្មី​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​ទូទៅ​នេះ​ហើយ។ តាម​នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការងារ​ទី​១​របស់​ តន់ ច័ន្ទ​សីម៉ា ក្រោយ​ពី​ក្រុមហ៊ុន​ដាក់​ចេញ​តម្លៃ​ពលកម្ម​ថ្មី។ ដោយ​ឡែក នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ ក៏​មាន​អ្នក​ទាក់​ទង​មក​ខ្លះ​ៗ​ទៀត​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់