• 2021-01-04 04:13:28
  • ព័ត៌មាន

Park Bom ស្រក​ទម្ងន់​ដល់ទៅ ១១គីឡូស្វាគមន៍ឆ្នាំថ្មី

  • 2021-01-04 04:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ទោល​ដ៏ល្បី​ប្រចាំប្រទេសកូរ៉េ Park Bom បាន​ទម្លាយ​ថា​នាង​បាន​ស្រកទម្ងន់​បាន​សម្រេច​ដល់ទៅ ២៤ផោន ឬខ្ទង់​ ១១គីឡូឯណោះ។ រូបរាង​ថ្មី​នេះ​ធ្វើ​ឲ្យ​ Park Bom កាន់​តែ​ស្រស់ស្អាត និង​សុខភាព​មាំទាំ រហ័សរហួន​ជាង​មុន​ទៅទៀត ហើយ​នេះ​ក៏អាច​ជា​ដំណឹង​ល្អ​សម្រាប់​ការ​វិល​មក​វិញ​ជួប​អ្នក​គាំទ្រ​ជា​ថ្មី​ដែរ។

សាមី​ខ្លួនបាន​បង្ហោះ​រូប​លើគណនី​ Instagram ដោយ​បាន​ប្រៀបធៀប​រាង​ពីមុន​ និង​បច្ចុប្បន្ន ដែល​ស្លីម​គួរ​ឲ្យទាក់ទាញ។ ទម្ងន់​ដែល​នាង​លើក​យក​មក​បង្ហាញ​កាលនៅ​រាង​ធាត់​ Park Bom បាន​ប្រាប់​ថា​ ពេលនោះ​នាងមាន​ទម្ងន់ ៧០គីឡូ ផ្ទឹម​នឹង​រូប​បច្ចុប្បន្ន​នៅ​ខាងស្ដាំ នាង​ស្រក​មក​នៅ ៥៩គីឡូ។

ជាមួយ​គ្នា​នោះ​ Bom ក៏​សន្យា​មិនបណ្ដោយខ្លួន​ ឲ្យ​មាន​រាង​ដូចមុន​ទៀតទេ ក៏ដូចជា​សំណូម​ពរ​ Fan សម្រាប់​ស្នាដៃ​ថ្មីៗ​នា​ពេល​ខាងមុខ​របស់​នាងផងដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់