• 2021-01-04 07:51:07
  • ព័ត៌មាន

មុន​នេះ​បន្តិច! ក្រសួង​អប់រំ អំពាវនាវ​ដល់សាធារណជន ចូល​រួម​ជាមួយ​យុវតី ជី នីកូ ដើម្បី​​កុមារ​ពិការ​បញ្ញា​កម្ពុជា

  • 2021-01-04 07:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហោះ​សកម្មភាព​រត់​របស់​យុវតី​មាន​រូប​ស្រស់​សោភា​ម្នាក់ ដែល​ថ្ងៃ​នេះ​នាង​ និងមិត្ដភក្ដិចាប់​ផ្ដើម​រត់​ពី​ខេត្ត​ព្រៃវែង​ជាមួយ​លោក អ៊ួន បឋម ហៅ​សាយ លើ​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ។

ក្រសួង បានបញ្ចេញរូបថតភ្ជាប់ជាមួយសារមួយថា យុវតី ជី នីកូ មាន​វ័យ​១៥​ឆ្នាំ កំពុង​សិក្សា​នៅ​សាលា​អន្តរជាតិ Northbridge បាន​ផ្ដួចផ្ដើម​គំនិត​ជាមួយ​មិត្ត​ភក្ដិ​ក្នុង​ការ​រត់​នេះ​ឡើង ដើម្បី​ជា​និមិត្តរូប នៃ​ការ​បំផុស​ស្មារតី​យល់​ដឹង​ពី​បញ្ហា​ពិការ​បញ្ញា(អូទិស៊ីម)​ដែល​កើត​មាន​លើ​កុមារ​កម្ពុជា។

នៅក្នុងសារដដែលនេះក៏​បាន​អំពាវនាវ​ដល់​សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឲ្យចូល​រួម​គាំទ្រ​សកម្មភាព​របស់​យុវតី ជី នីកូ ដោយរត់ជាមួយនាង ឬ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​តាម​លទ្ធភាព ដើម្បី​ជួយ​ដល់​កុមារ​ពិការ​បញ្ញា​កម្ពុជា។ សប្បុរសជន​អាច​បរិច្ចាគ​តាម​រយៈ​យុវតី ជី នីកូ បាន​ដោយ​ផ្ញើ​ទៅ​កាន់​គណនី ABA​​ លេខ​ ០០៩៩៩២០២១។

ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា ការ​រត់​នេះ ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​ពី​ខេត្ត​ព្រៃវែង មក​កាន់​ខេត្ត​កណ្តាល រួមគ្នា​ជាមួយ​កម្មវិធី "រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ" ដែល​ជា​ការ​ផ្ដើម​គំនិត​របស់​លោក អួន បឋម (Sai) ធ្វើ​ឡើង ដើម្បីជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ដើម្បី​ជួយ​កុមារ​កំពុង​ត្រូវ​ការ​គាំទ្រ​ផ្នែក​សុខាភិបាល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់