• 2021-01-19 06:43:25
  • ព័ត៌មាន

យូរី ច្រានចោលដំណឹងថាខ្លួនបើកហាងក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ

  • 2021-01-19 06:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីមាឌល្អិតប្រចាំផលិតកម្មហង្ស កញ្ញា យូរី បានធ្វើការច្រានចោលព័ត៌មានដែលថានាងបានបើក ហាងក្នុងតម្លៃរាប់ម៉ឺនដុល្លារ។

តារាចម្រៀង​ហង្សមាស បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​នៅ​សប្ដាហ៍​មុន​ មាន​ការ​លេច​លឺ​ថា នាង​បាន​ក្លាយ​ជា​ម្ចាស់​ហាង​រាត្រី​មួយ​កន្លែង​ដែល​មាន​តម្លៃ​រាប់​សិបម៉ឺន​ដុល្លារ​អាមេរិក។ យ៉ាងណាមិញបន្ទាប់ពីលេចឮដំណឹងបើកហាងក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ យូរី បានធ្វើការបដិសេធចំពោះ ដំណឹងមួយនេះហើយ។ ម្ចាស់បទ "ផាំងផាំង" រូបនេះក៏បានស្រាយបញ្ចាក់ពាក់ព័ន្ធនៃការបើកហាងរាត្រី មកកាន់ក្រុមការងារសប្បាយថា "បើក​ៗ​មែន តែ​តាមពិតទៅ មិន​មែន​ហាង​ខ្ញុំ​ទេបង"។

ហាង​ដែល​កំពុង​និយាយ​ដល់​នោះ គឺ​ហាង​រាត្រី​មួយ​កន្លែង ដែល​តារា​ស្រី​ទើប​នឹង​ប្រារម្ព​ខួប​កំណើត​របស់​នាង​ហើយ​ថ្មី​ៗ។ ប៉ុន្តែ​ថា នោះ​គឹ​អាជីវកម្ម​របស់​សាច់​ញាតិ​របស់​នាង​ប៉ុណ្ណោះ។ យូរី បន្ថែមឱ្យប្រិយមិត្តកាន់តែជ្រាបច្បាស់ ក៏ដូច​កុំឱ្យមានការសង្ស័យថា "ហាងរាត្រីដែលបានទៅថ្ងៃមុននោះ គឺជាហាងរបស់បងប្រុសបង្កើតខ្ញុំ​តើ មិន​មែន​ហាង​របស់​ខ្ញុំ​ទេ"។

តារា​ស្រី​បន្ត​ថា ហាង​នោះ គឺ​មិន​មាន​ពាក់​ព័ន្ធ​នាង​នោះ​ទេ ក្នុង​នោះ​សូម្បីតែភាគហ៊ុនតិច​តួច ក៏នាង​ពុំមានដែរ។ ទោះ​យ៉ាង​ណា ជាមួយ​នឹង​ការច្រាន​ចោល​ដំណឹង​បើក​ហាង​ផឹកស៊ី​ខាង​លើ យូរី បញ្ជាក់​ថា នាង​ក៏កំពុងតែត្រៀមលក្ខណៈរួចជាស្រេចក្នុងការបើកអាជីវកម្ម​មួយ​ដែរ នោះ​គឹ​ហាង​កែសម្ផស្សដែល​កញ្ញាបាន​ចូលភាគហ៊ុនជាមួយបងស្រី ក្រោយ​ពួក​គេបាន​ឆ្លៀត​ទៅ​រៀន​ជំនាញ​កែ​សម្ផស្ស​ជាមួយ​គ្រូ​ជំនាញ​ៗនៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ​។

តាម​ពិត​ទៅ អាជីវកម្ម​ខាង​លើ បើ​តាម​តារាស្រី នាង​បាន​បើក​យូរ​ដែរ​ហើយ គ្រាន់​តែ​មិន​ទាន់បាន​សម្ពោធផ្លូវ​ការ ដោយ​សារ​តែ​ខូវីដធ្វើ​ឲ្យ​រាំង​ស្ទះ។ ដូច្នេះ​ហើយ​បន្ទាប់ស្ថានភាព​ជំងឺ​កំណាច​បាន​ថមថយ​ឥទ្ធិពល​ខ្លះនៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ ឆាប់ៗខាងមុខនេះ នាង​គ្រោង​នឹង​ធ្វើ​ការ​បើក​សម្ពោធ​ផ្លូវ​ការ​ តែ យូរី មិនទាន់បានកំណត់ថ្ងៃដាក់សម្ភោធនៅឡើយ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់