• 2021-01-22 03:33:10
  • ព័ត៌មាន

ទើប​បញ្ចប់​ក្ដីក្ដាំ​ជាមួយ​ស្វាមី ទូច ស្រី​លក្ខណ៍ ប្រកាស​ពី​ភាព​ជោគជ័យ​ទី២ នៅ​ដើម​ឆ្នាំ​២០២១ នេះ

  • 2021-01-22 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដឹកដៃ​កូន​ប្រុស​ឡើង​តុលាការ ដើម្បី​លែងលះ​ស្វាមី​ដែល​ជា​ជនជាតិ​បរទេស តារា​សម្ដែង និង​ដើរ​ម៉ូត ទូច ស្រី​លក្ខណ៍ បាន​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន និង​ជោគជ័យ​លើ​ការងារ​ផ្ទួន​ៗ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២១ នេះ។ ត្បិត​ថា លទ្ធផល នៃ​ការ​លែងលះ​មិន​ទាន់​ត្រូវ​បាន​នាង​បញ្ចេញ ប៉ុន្តែ​នាង​គេឯង​ថា នាង​ជា​មនុស្ស​រឹងមាំ និង​គិតគូរ​ណាស់។

ទូច ស្រី​លក្ខណ៍ និយាយ​ថា ថ្ងៃ​នេះ​នាង​ទទួល​បាន​កុងត្រា​ថ្មី​ដែល​ជា​ប្រេន​តំណាង​ឲ្យ​ផលិតផល​មួយ ហើយ​វា​គឺ​ជា​ជោគជ័យ​ការងារ​ទី២ សម្រាប់​ដើម​ឆ្នាំ​២០២១។ ស្រី​លក្ខណ៍​បន្ថែម​ថា នាង​ប្រឹងប្រែង និង​គិតគូរ​ណាស់ ព្រោះ​មនុស្ស​ស្រី​ដែល​ខ្លាំង​មិនមែន​និយាយ​ច្រើន​ជាង​ធ្វើ​នោះ​ទេ៖"សំខាន់​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ច្បាស់​លាស់​នឹង​ការងារ"។

កាល​ពី​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២១ តារា​សម្ដែង​រូប​នេះ ប្រកាស​ថា ការ​ឡើង​សាលាដំបូង​ជាមួយ​កូន​ប្រុស​បាន​បញ្ចប់​ហើយ។ ពេល​នោះ នាង​បាន​បញ្ចេញ​រូប​ថត​ពីរ​សន្លឹក​នៅ​លើ​ឡាន​ដែល​ឃើញ​កូន​ប្រុស​គេង​នៅ​លើ​ដៃ​របស់​នាង ហើយ​នាង​បាន​ពោល​ថា"សំខាន់​អាណិត​កូន គាត់​អស់​កម្លាំង ម៉ែ​សុំ​ទោស​កូន"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់