- 2021-01-26 03:00:00
- ព័ត៌មាន
សម្ដែងរឿងមួយជីវិតនេះ តើតួណាដែល YoonA គិតថាដូចចរិតពិតរបស់ខ្លួនខ្លាំងជាងគេ?
- 2021-01-26 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដែងរឿងមួយជីវិតនេះ តើតួណាដែល YoonA គិតថាដូចចរិតពិតរបស់ខ្លួនខ្លាំងជាងគេ?
ចន្លោះមិនឃើញ
YoonA សមាជិកក្រុមGirls' Generation បានបង្ហោះវីដេអូ «TMI Interview» លើគណនី YouTube ផ្លូវការរបស់ខ្លួន ដែលពេលនោះហើយដែលនាងត្រូវឆ្លើយនូវសំណួរជាច្រើន សួរដោយអ្នកគាំទ្រ។
ក្នុងចំណោមសំណួរទាំងអស់ មានមួយទាក់ទងនឹងការសម្ដែងរបស់នាង។ ដោយសំណយរបានសួរថា តើរឿងដែលនាងធ្លាប់បានសម្ដែងទាំងប៉ុន្មានកន្លងមក តើរឿងណាដែលនាងជាប់ចិត្ត ហើយចរិតក្នុងរឿងត្រូវនឹងចរិតពិតនាងខ្លាំងជាងគេ តាំងពីរឿង «You Are My Destiny» ដល់រឿងថ្មីចុងក្រោយដែលនាងបានសម្ដែង «Exit»។
ដំបូង YoonA សួរទៅក្រុមការងារ ហើយបានលើកយកតួ ៣ក្នុងរឿងខាងក្រោម៖
ជាលទ្ធផល ចំនួនបោះឆ្នោតសម្រាប់តួ «Eui Joo» បានទទួលសំឡេងច្រើនជាងគេ ហើយសម្រាប់ YoonA ខ្លួនឯងក៏គិតថាតួនេះដែរ។ នាងបាននិយាយថា ដោយសារក្រុមការងារឃើញ និងធ្វើការជាមួយនាងជាប្រចាំ ហើយក៏គិតថាចរិតនាងដូចតួនេះ ប៉ុន្តែសម្រាប់នាងខ្លួនឯង គិតថាចំណុចខ្លះរបស់នាង នាង និងតួ Eui Joo ពិតដូចគ្នាមែន៕