- 2021-01-27 09:20:00
- ព័ត៌មាន
កុំឲ្យអផ្សុកពេក! ក្នុងពេលឃុំខ្លួន ១៤ថ្ងៃ Taew រាំប៉ុន្មានក្បាច់ផ្អើលក្នុង Tik Tok
- 2021-01-27 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យអផ្សុកពេក! ក្នុងពេលឃុំខ្លួន ១៤ថ្ងៃ Taew រាំប៉ុន្មានក្បាច់ផ្អើលក្នុង Tik Tok
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលដែលតារាសម្ដែងស្រីជួរមុខប្រចាំឧស្សហកម្មកម្សាន្តថៃ Taew Naatapohn ត្រូវបានដាក់ ដាច់រយៈពេល ១៤ ថ្ងៃដើម្បីតាមដានរោគសញ្ញាជំងឺ Covid-19 Taew តែងតែព្យាយាមធ្វើសកម្មភាព ផ្សេងដើម្បីបំបាត់ភាពអផ្សុកសកម្មភាពទាំងនោះមានដូចជាការហាត់ប្រាណ លេងព្យ៉ាណូ ចម្អិនអាហារ Video Call ជាមួយគូស្នេហ៍ហាយសូ និងសកម្មភាពមួយដែលអ្នកគាំទ្រតែងតែបានឃើញនោះគឺ បញ្ចេញក្បាច់រាំក្នុង Tiktok ។
ថ្មីៗនេះ Taew បានបង្ហោះវីដេអូថ្មីមួយទៀតពីសកម្មភាពដើម្បីបំបាត់ភាពអផ្សុក លើ Instagram វីដេអូទើបតែបង្ហោះនេះគឺ Taew បញ្ចេញក្បាច់រាំថ្មីយ៉ាងរស់រវើក ជាមួយនិងរាងរ៉ូវមួយក្ដាប់ បើនិយាយ ពីចង្កេះវិញគឺទន់តែម្ដង។
ក្នុងនោះអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាពីក្បាច់រាំយ៉ាងរស់រវើករបស់ Taew ព្រោះតែក្បាច់រាំនេះមានភាពទាក់ទាញខ្លាំងដល់ថ្នាក់មានអ្នកគាំទ្រចាប់អារម្មណ៍ សុំរាំតាមក្បាច់ថ្មីនេះពី Taew ទៀតផង។ ទស្សនាក្បាច់រាំដូចខាងក្រោម៖