- 2021-01-28 03:15:26
- ចម្រៀង
នឹកស្មានមិនដល់! ណូយ វណ្ណេត ទើបសារភាពថាបទមួយរបស់លោកកាលពី៣០ឆ្នាំមុន គឺពិបាកច្រៀងបំផុត
- 2021-01-28 03:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកស្មានមិនដល់! ណូយ វណ្ណេត ទើបសារភាពថាបទមួយរបស់លោកកាលពី៣០ឆ្នាំមុន គឺពិបាកច្រៀងបំផុត
ចន្លោះមិនឃើញ
តារាចម្រៀងសំឡេងពីរោះវ័យជ្រេ ណូយ វណ្ណេត បានបញ្ចេញកាយវិការ និងច្រៀងជាច្រើនបទដោយគ្មានឆាកប្រគំតន្ត្រីនៅក្នុងផ្ទះខ្លួនឯងតែម្ដង ដើម្បីជួយផ្សព្វផ្សាយលក់តុក្កតាឲ្យចៅស្រីបីនាក់។ លោក ជាអ្នកផ្សព្វផ្សាយលក់ផង និងច្រៀងបទពីរោះៗតាមសំណូមពររបស់អតិថិជនផង។
ក្នុងចំណោមបទដែលលោកច្រៀងតាមការសំណូមពររបស់អតិថិជននោះ គឺមានបទមួយ គឺបទ"ដកស្នេហ៍វិញចុះ"ដែលលោក សារភាពថាពិបាកស្រែកច្រៀងជាងគេ ហើយបទនោះមានអាយុកាល៣០ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ១៩៩១។ កាលណោះលោកបានថតបទនេះឲ្យផលិតកម្មសាយ័នតារា។
ណូយ វណ្ណេត៖"ខ្ញុំថតឲ្យគេកាលហ្នឹងពិបាកណាស់ ព្រោះបទដកស្នេហ៍វិញចុះនេះ...តឹងណាស់បងប្អូនៗ រើហ្វ្រាំងស្រែកអត់ចង់រួចទេ"។
បទ"ដកស្នេហ៍វិញចុះ" ដែលជាសំនៀងដើមរបស់លោក ណូយ វណ្ណេត នៅតែស្ថិតនៅក្នុងក្រអៅបេះដូងអ្នកស្ដាប់មួយចំនួនធំ ហើយបទនេះក៏មានតារាចម្រៀងជំនាន់ក្រោយលើកយកទៅច្រៀងដែរ គឺមានដូចជាលោក មាស សាលី និងលោក អនុស្សាវរីយ៍ នៃផលិតកម្មសាន់ដេ ជាដើម៕