- 2021-02-02 08:04:34
- ព័ត៌មាន
មិនសង្ហា តែទាន់សម័យ ហើយមានលុយទៀត! ចំណូលប្រចាំខែរបស់ ផាន់ រ៉ុង ពិតជាមិនធម្មតា
- 2021-02-02 08:04:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសង្ហា តែទាន់សម័យ ហើយមានលុយទៀត! ចំណូលប្រចាំខែរបស់ ផាន់ រ៉ុង ពិតជាមិនធម្មតា
ចន្លោះមិនឃើញ
ប្រឡូកក្នុងអាជីពនិពន្ធ ដឹកនាំរឿង និងសម្ដែងដោយផ្ទាល់លើវីដេអូបទចម្រៀង និងរឿងបែបអប់រំខ្លីៗបង្កប់នូវឈុតឆាកកំប្លែងផងនោះ ផាន់ រ៉ុង បានក្លាយជាមនុស្សដ៏មមាញឹកក្នុងវិស័យសិល្បៈមិនចាញ់តារាអាជីពយូរឆ្នាំ ហើយមានប្រភពចំណូលទៀងទាត់ខ្ទង់ម៉ឺនដុល្លារក្នុង១ខែៗ។
ផាន់ រ៉ុង ដែលពេលនេះមានវ័យ២២ឆ្នាំ ប្រាប់Sabay ថា បច្ចុប្បន្នលោកមានប្រភពចំណូលបីសំខាន់ គឺទី១ ហាងលក់សាច់អាំងនៅម្ដុំកោះពេជ្រ រាជធានីភ្នំពេញ ទី២ ចំណូលពីក្រុមហ៊ុន ឬម្ចាស់ផលិតផលផ្សេងៗជួលផ្សព្វផ្សាយនៅលើរឿង ឬបទចម្រៀងរបស់លោក និងប្រភពចំណូលសំខាន់ទី៣ គឺពីក្រុមហ៊ុនYoutube តាមរយៈបង្ហោះរឿង និងចម្រៀង។
ផាន់ រ៉ុង បង្ហើបថា គិតជាមធ្យម នៃប្រាក់ចំណូលប្រចាំខែប្រមាណ១៥០០០ដុល្លារ ក្នុងនោះប្រាក់ចំណេញពីការបើកហាងលក់សាច់អាំងឈ្មោះ"សាច់អាំង Panrong" ចំនួន៥០០០ដុល្លារ។ចំណូលពីក្រុមហ៊ុនYoutube ចំនួន៣០០០ដុល្លារ និងប្រាក់ចំណូលពីផ្សព្វផ្សាយពាណិជ្ជកម្មនានាចំនួន៧០០០ដុល្លារ។
ផាន់ រ៉ុង បានដើរចេញពីស្រុកកំណើតនាខេត្តបន្ទាយមានជ័យដោយដៃទទេ មកកាន់រាជធានីភ្នំពេញ ដើម្បីសិក្សាបន្តផង និងប្រឡូកក្នុងវិស័យសិល្បៈផងតាំងពីឆ្នាំ២០១៨។ បច្ចុប្បន្នលោកបានភ្ជួរឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រសិន ហើយងាកមកក្ដាប់យ៉ាងណែននូវការងារក្នុងហាងលក់សាច់អាំង និងការងារថតរឿងដែលបានផ្ដល់ចំណូលឲ្យលោកយ៉ាងក្រាស់ក្រែលនេះ៕