- 2021-02-03 04:00:00
- ព័ត៌មាន
រៀបទៅធ្វើបុណ្យ តែ Mark-Kim ត្រូវជួបរឿងស៊យផ្ទួនៗនៅថ្ងៃតែមួយ ឡើងអង្គុយហួសចិត្ត
- 2021-02-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបទៅធ្វើបុណ្យ តែ Mark-Kim ត្រូវជួបរឿងស៊យផ្ទួនៗនៅថ្ងៃតែមួយ ឡើងអង្គុយហួសចិត្ត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ គូស្នេហ៍ Mark Prin និង Kimmy Kimberley មានគម្រោងទៅធ្វើសកម្មភាពសប្បុរសធម៌ ដោយឧបត្ថម្ភសម្ភារៈប្រើការមួយចំនួនដល់មន្ទីរពេទ្យ ប៉ុន្តែស្រាប់តែត្រូវជួបរឿងចៃដន្យស្មានមិនដល់។
ដោយសារជួបរឿងបែបនេះ វាបានក្លាយទៅជារឿងហួសចិត្តសម្រាប់អ្នកទាំង ២រហូតឈានដល់ការសម្រេចចិត្ត Live លើ IG ប្រាប់អ្វីដែលបានកើតឡើងដល់អ្នកគាំទ្រ។ ក្នុងវីដេអូ Live នោះ អ្នកទាំង ២បានប្រាប់ថា ពួកគេបម្រុងនឹងនាំយកសម្ភារៈមួយចំនួនទៅកាន់មន្ទីរពេទ្យសុង (Priest Hospital) ព្រោះឃើញថាមន្ទីពេទ្យនេះខ្វះខាតសម្ភារៈប្រើប្រាស់ដូចជាអាល់កុល ហ្សែលលាងដៃ និងម៉ាស់ជាដើម។
អ្នកទាំង ២មានបំណងទៅដល់ពេទ្យនេះ ដើម្បីប្រគល់សម្ភារៈចាំបាច់នេះដល់ដៃអ្នកត្រូវការ។ ប៉ុន្តែពេលបើកឡានចេញពីផ្ទះ មានអ្នកទូរសព្ទមក ធ្វើឲ្យពួកគេភ្ញាក់ថាប្រហែលភ្លេចអ្វីម្យ៉ាងនៅផ្ទះហើយ ហើយក៏បត់ឡានមកវិញ ហើយក៏ដឹងថាដូចជាមិនភ្លេចអ្វីទេ។ ក្រោយមកពេលបន្តដំណើរទៅមុខបន្តិចទៀតស្រាប់តែឮសំឡេងមិនស្រួលក្នុងឡាន ហើយពួកគេក៏ចុះមើលឃើញមានដែកគោលជាប់កង់ឡានខាងក្រោយប៉ុនកូនដៃឯណោះ។ ពួកគេក៏បានប្ដូរកង់ហើយប្រកាន់ជំហរបន្តទៅគោលដៅតទៀត។
មិនចប់ទេ គ្រាន់តែជិះបានបន្តិច ស្រាប់តែមានបញ្ហាទៀត នោះគឺដល់វេនកង់មុខម្ដង ដែលត្រូវធ្លាយដូចគ្នា។ ដូចនេះសរុបមកថ្ងៃកើតហេតុនោះ ពួកគេត្រូវប្ដូរកង់ឡានដល់ទៅ ៤។ ម្យ៉ាងដោយសារបែបនេះហើយ ទើបបណ្ដាលឲ្យពួកគេយឺតដំណើរ និងមិនអាចបន្តទៅកាន់គោលដៅបាន ទើបសម្រេចលើកទៅថ្ងៃក្រោយវិញ និងមិនភ្លេចសុំទោសដល់អ្នកដែលនឹងត្រូវទទួលការឧបត្ថម្ភនេះផងដែរ។
ទោះជាយ៉ាងណាវាអាចជារឿងហួសចិត្ត តែពួកគេចាត់ទុកថាជាការរំដោះគ្រោះ ទេវតាជួយទើបឲ្យពួកគេដឹង និងប្ដូរកង់ឡានបានទាន់ពេល ជៀសវាងមានរឿងមិនល្អកើតឡើងពេលធ្វើដំណើរ៕