• 2021-02-12 03:44:33
  • ព័ត៌មាន

ទើប​ដឹងរឿង​ពិត លីកា អស់​អាជីព​រាំ ដោយ​សារ​ជួបគ្រោះក្រឡាប់ឡានដ៏​រន្ធត់នៅកំពង់សោម

  • 2021-02-12 03:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងបន្ទាប់ទទួលបានដំណឹងគួរឱ្យសង្វេកពី លីកា អតតី សមាជិក ក្រុមរាំ OMG បានបាត់បង់អាជីពដោយសារជួបហេតុការអាក្រក់មួយនៅកំពង់សោម ក្នុងពេលដំណើរកម្សាន្ដជាមួយមិត្តភក្តិ។

តារាស្រីពូកែរាំ និងជាអតតីសមាជិកក្រុមរាំនារី OMG កញ្ញា តែ ស៊ុនសុដាលីកា បានបាត់មុខពីវិស័យ សិល្បៈអាជីពជាអ្នករាំអស់រយៈពេលជាយូរ។ ហើយកន្លងមកមានសារព័ត៌មានមួយចំនួនធ្លាប់បានចុះ ផ្សាយថាការបាត់មុខតារាស្រីវ័យ២១រូបនេះ ដោយសារតែនាងមានបញ្ហាសុខភាព នឹងមានជម្ងឺឆ្អឹងខ្នង ត្រូវព្យាបាល។

ប៉ុន្តែរឿងរ៉ាវពិតជាក់ស្ដែងគ្រប់យ៉ាងជុំវិញបញ្ហារបស់ លីកា ត្រូវបានលាត ត្រដាងទាំងស្រុង។ សាមីខ្លួន បានបើកកកាយរឿងរ៉ាវគួរឱ្យឈឺចាប់ នឹងសោកស្ដាយប្រាប់មកកាន់ Sabay ថា តាម​​ពិត​គឺ អ្វី​គ្រប់​យ៉ាង គឺ​ដោយ​សារ​នាង​បាន​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដ៏​រន្ធត់​មួយ​។ ”ការដែលខ្ញុំឃ្លាតឆ្ងាយពីសិល្បៈ និងមិន​អាច​រាំ​ទៀត​បាន​នោះ គឺដោយសារតែខ្ញុំបាន ជួបគ្រោះថ្នាក់ក្រឡាប់ឡាននៅកំពង់សោម ពេល​នោះ ខ្ញុំ​របួស​ធ្ងន់ ហើយ​មក​ដល់ឥឡូវ ខ្ញុំ​អត់អាច​រាំ​ទៀត​បានទេ!"។

លីកា បាន​រៀបរាប់​ថា នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ វេលា​យប់​ថ្ងៃ​មួយ នាង និង​មិត្តភ័ក្តិ​២ឡាន​ទៀត​ បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្តខេត្ត​កំពង់សោម។ ពេល​នោះ រថយន្ត​របស់​នាង គឺ​នាង​ជាអ្នកបើកឡានផ្ទាល់ ដោយ​បើក​ក្នុង​ល្បឿន​ប្រមាណ ៦០គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ពេល​នៅ​ទៅ​ដល់​ចំណុច​មួយ(ចាំ​មិន​ច្បាស់) ហើយខណៈ​ពេលនោះរាង យប់ងងឹតពិបាកមើល​ផង ក៏​បាន​វ៉ាក់អឺ​ជាមួយ​នឹង​ខឿន​ចញ្ចើម​ថ្នល់ ក៏ជ្រុលបុក ធ្វើឱ្យក្រឡាប់ឡានចំនួន​២​ត្រឡប់។

ហេតុការណ៍ តារា​ស្រី​បញ្ជាក់​ថា នាង​តក់​ស្លុត​ខ្លាំង​ណាស់ ហើយបាន​របួស​សព្វពេញខ្លួន ប៉ុន្តែកន្លែង​ដែល​រងរបួស​ដំណំ​ជាង​គេ គឺ​ឆ្អឹងខ្នង ។ នាង​ត្រូវ​បាន​សង្គ្រោះ​យក​មក​មន្ទីរ​ពេទ្យ ហើយ​ពេទ្យ​បាន​បង្ខំ​វះកាត់​ដាក់​ឆ្អឹងដែក ជំនួស​ឆ្អឹង​ដែល​បាក់។ មក​ដល់​បច្ចុប្បន្ន លីកា បាន​​ចេញ​ពី​ពេទ្យ​យូរ​ហើយ ហើយ​នៅ​២ថ្ងៃ​មុន​នេះ នា​ង​បាន​ចូល​រួម​កម្មវិធី​ខួប​កំណើត​កញ្ញា មាន សូនីតា។ នៅ​ពេល​នោះ គេ​ឃើញ​នាង​នៅ​មាន​ដំណើរ​មិន​ទាន់​ប្រក្រតី​នៅឡើយ។

ចំណុច​នេះ លីកា ប្រាប់​ថា នាង​មិន​អាច​វិល​ត្រឡប់​ទៅ​រាំ​បាន​វិញ​នោះ​ទេ ព្រោះ​ថា ឆ្អឹងដែកដែល​ពេទ្យ​វះដាក់​ជំនួស​ឆ្អឹង​ដែល​បាក់​នោះ គឺ​ត្រូវ​ដាក់​១ជីវិត មិន​អាច​ដក​បាន​នោះ​ឡើយ៕

លីកា បាន​ប្រកាស​ដក​ខ្លួន​ពី​អាជីព​រាំ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ដោយ​ភ្លាម​ៗ មិន​មាន​មូលហេតុ​ជាក់​លាក់​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ។ ប៉ុន្តែ​កាល​ណោះ គេ​ដឹង​ត្រឹម​ថា នាង​ត្រូវ​វះកាត់ឆ្អឹង​ខ្នង ហើយអាការ​នេះ លោក តែ ស៊ុនណាង ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា កូន​ស្រី​របស់​លោក​ ជួប​គ្រោះ​ឧប្បត្តិហេតុ​ដួល​ពេល​ហាត់​សម​រាំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង។ ទើប​តែ​ពេល​នេះ សាមី​ខ្លួន​បាន​បញ្ជាក់​ការ​ពិត​តែ​ម្ដង​ថា ដោយ​សារ​តែ​នាង​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន ពេល​ទៅ​ដើរ​​កម្សាន្ត​ជាមួយ​មិត្តភ័ក្តិ​នៅ​កំពង់សោម៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី