• 2021-02-22 04:47:28
  • ព័ត៌មាន

លេង​សើច​ណាស់ មាន​ទ្រព្យ ១០លាន​ដុល្លារ​ក្នុង​ដៃ Rob Kardashian ត្រូវ​គេ​ចាត់​ជា​សមាជិក​ក្រ​ជាង​គេ​ក្នុង​គ្រួសារ

  • 2021-02-22 04:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ Kardashians អាច​នឹង​មិន​មែន​ជា​គ្រួសារ​ដែល​គ្រប់​គ្នា​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន ពួក​គេ គឺ​ជា​សង្គម​គ្រួសារ​មាន​ជាង​គេ​នៅ​ហូលីវីដ​នៅ​ក្នុង​ឆ្នាំ ២០២០ នៅ​ម្នាក់​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់ គឺ​មាន​លុយ​ច្រើន​ជាង​ដាច់​ប៉ិត​តែ​ម្ដង។

ប៉ុន្តែ​ជាមួយ​គ្នា Rob Kardashian សមាជិក​ម្នាក់​ដែល​មាន ទ្រព្យ​សម្បត្តិ ១០លាន​ដុល្លារ​ក្នុង​ដៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សមាជិក​ក្រ​ជាង​គេ​នៅ​ក្នុង​គ្រួសារ។ Rob Kardashian គឺ​ជា​កូន​ទី ៤ នៅ​ក្នុង​គ្រួសារ Kardashian(Robert Kardashian និង Kris Jenner )។ បន្ទាប់​ពី Kourtney, Kim, Khloé ដែល​មាន​ឪពុក ​។ បន្ទាប់​ពីឪពុក​ម្ដាយ​គេ​លែងលះ ហើយ Kris បាន​រៀបការ​ជាមួយ Caitlyn Jenner គេ​មាន​ប្អូន​ស្រី​២នាក់​ទៀត​គឺ Kendall និង Kylie។

តោះ...ត​ទៅ​នេះ តាម​ដាន​តួលេខ​ទ្រព្យសម្បត្តិ​របស់​សមាជិក​គ្រួសារ Kardashian ទាំង​មូល​ទាំង​អស់​គ្នា៖

៩.Rob Kardashian៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ១០លាន​ដុល្លារ​អាមេរិក តួលេខ​នេះ រូប​គេ​គឺ​ជា​អ្នក​ក្រ​បំផុត​ក្នុង​ចំណោម​គ្រួសារ​នេះ។

៨.Khloe Kardashian៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ៤០លាន​ដុល្លារ​អាមេរិក

៧. Kendall Jenner មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ៤០លាន​ដុល្លារ​អាមេរិក

៦.Kourtney Kardashian៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ៤៥លាន​ដុល្លារ​អាមេរិក

៥.Kris Jenner ៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ៩០លាន​ដុល្លារ​អាមេរិក

៤.Caitlyn Jenner៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ១០០លាន​ដុល្លារ​អាមេរិក

៣.Kanye West ៖ មិន​បាន​កើត​ក្នុង​ត្រកូល Kardashian ប៉ុន្តែ​ត្រូវ​គេ​រាប់​បញ្ចូល​ដោយ​សារ​តែ​បាន​រៀបការ​ជាមួយ​នឹង Kim Kardashian។ រូប​គេ​មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ២៥០លាន​ដុល្លារ​អាមេរិក។

២.Kim Kardashian៖ មាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ៣៧០លាន​ដុល្លារ​អាមេរិក

១.Kylie Jenner៖ នេះ​គឺ​ជា​អ្នក​មាន​ដាច់​គេ​នៅ​ក្នុង​គ្រួសារ Kardashian។ Kylieមាន​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង ១ ០០០លាន​ដុល្លារ​អាមេរិក​ឯណោះ៕

ប្រភព៖ Cosmopolitan | The Richest | en.m.wikipedia.org ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទថ្មី