- 2021-02-25 09:16:19
- ព័ត៌មាន
ហ៊ានណាស់! ជនខិលខូចម្នាក់ សម្រុកចូលផ្ទះរបស់ Soyeon ដើម្បីទុកខោក្នុង និងគំរាមសម្លាប់ទៀត
- 2021-02-25 09:16:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានណាស់! ជនខិលខូចម្នាក់ សម្រុកចូលផ្ទះរបស់ Soyeon ដើម្បីទុកខោក្នុង និងគំរាមសម្លាប់ទៀត
ចន្លោះមិនឃើញ
បើយោងតាមបណ្ដាញសារព័ត៌មានបានចុះផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា Soyeon បានរៀបចំសំណុំឯកសារទោកាន់ភ្នាក់ងារប៉ូលីស រាយការណ៍ពីជនខិលខូចម្នាក់ ដែលបានលួចចូលផ្ទះរបស់នាង។
តាមការឲ្យដឹង ជនខិលខូចម្នាក់ដែលបានរង់ចាំការវិលមកផ្ទះវិញរបស់ Soyeon នោះ ត្រូវបានគេប៉ូលីសចាប់ខ្លួន និងសួរចម្លើយ នៅឯស្នាក់ការប៉ូលីសក្នុងតំបន់ Gangnam ទីក្រុងសេអ៊ូល។
ប្រភពខាងក្នុងបានឲ្យដឹងថា តារាស្រីខាងលើបានប្រឈមមុខ រងភាពភិតភ័យដោយសារជនខិលខូចម្នាក់នោះរាប់ឆ្នាំមកហើយ ហើយនាងក៏បានធ្លាប់បានបង្ហើបកាលពីមុនដែរថា នាងជួបបញ្ហាដោយសារជនខិលខូចម្នាក់នោះតាមយាយីកាលពីឆ្នាំ ២០១១។ តាមការសាកសួរ ជនខិលខូចរូបនោះ បានសារភាពថាខ្លួនធ្លាប់លួចចូលផ្ទះ Soyeon ដើម្បីទុកខោក្នុងមនុស្សស្រីចោល និងគំរាមសម្លាប់ច្រើនដងដាក់តារាស្រីរូបនេះទៀត។
ចំណែកឯខាងផលិតកម្មរបស់ តារាស្រី រូបនេះក៏បានរៀបចំសំណុំរឿងចាត់ការជនខិលខូចម្នាក់នោះ ព្រមទាំងសន្យាបន្ថែមការការពារដល់ Soyeon ផងដែរ៕