• 2021-02-26 07:20:51
  • ព័ត៌មាន

ខ្លាំងពិត​ៗ! វ័យ​ក្មេង​មែន​ តែ​តារាស្រីទាំងនេះរឹងមាំ អាចកាន់ជំនួញជ្រែកដៃរៀង​ៗខ្លួន

  • 2021-02-26 07:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោលគំនិតចាស់ពីដើមតែងតែលើកឡើងថាមនុស្សស្រីមិនអាចធ្វើការច្រើនដូចមនុស្សប្រុសព្រោះស្ត្រី ជាភេទទន់ខ្សោយដូច្នេះមិនអាចធ្វើអ្វីបានទេក្រៅពីការងារវិលជុំវិញចង្រ្កានបាយ។ ប៉ុន្តែយ៉ាងមិញទាំង នេះគ្រាន់តែទស្សនៈរបស់ចាស់ពីដើមតែងលើកនិយាយប៉ុណ្ណោះ។ ដោយឡែកសម័យសបច្ចុប្បន្ននេះ មិនថាតែជាបុរស ឬ ស្ត្រីនោះទេគឺពួកគេមានសិទ្ធស្មើគ្នាមិនថាការរស់នៅ ការប្រកបរបធ្វើការងារជា ពិសេសការធ្វើជំនួញធំៗជាដើម។

ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នសហគ្រិនស្ត្រីកំពុងតែរីកដុះដាលខ្លាំងឡើងលើវិស័យជាច្រើនហើយក្នុងនោះដែរយើងឃើញថាសូម្បីតែសិល្បៈការនីទាំងនេះក៏មានសត្ថភាពរឹងមាំអាចក្ដោបក្ដាប់ជំនួញជ្រែកដៃ បើទោះជាពួកគេមាននាមជាស្ត្រីក៏ដោយ។

តោះ! ចង់ដឹងថាតារាស្រីណាខ្លះដែលរឹងអាចកាន់ជំនួញដោយខ្លួនឯងបាន សូមទស្សនាខាងក្រោមទាំង

១. តារាសម្ដែងកញ្ញា ស៊ីន យូប៊ីន៖ បច្ចុប្បន្នក្រៅពីក្ដោបក្ដាប់ការងារសិល្បៈ យូប៊ីន ក៏កំពុងតែកាន់ជំនួញ ពីរធំៗក្នុងដៃគឺ ហាងប្រេនតែគុជលំដាប់ Premium Fire Tiger និងនាំចូលសាប៊ូកក់សក់មួយប្រភេទ​ពី​បរទេស​មក​ចែក​ចាយ​ក្នុង​ស្រុក។

២.តារាសម្ដែងកញ្ញា ដួង ម៉ានិច៖ ម៉ានិច ទើបតែបើកសម្ភោធជាផ្លូវការហាងឯកទេសថែរក្សាសម្រស់ DM Premium និងនាំចូលផលិតផលថែសម្រស់ផ្ដាច់មុខមកពីក្រៅប្រទេសដូច​គ្នា។

៣.តារាចម្រៀងកញ្ញា លី អ៊ីវ៉ាធីណា៖ ក្រោយបាត់​មុខពីសិលល្បៈ៣ឆ្នាំនេះ ទើប​ដឹង​ថា អ៊ីវ៉ាធីណា ទៅ​សំងំបើកភោជនីយ​ដ្ឋានអាហារចិន ខ្មែរ មួយ​កន្លែង។ ក្រៅ​ពី​នេះ នាងក៏ទើបតែបើកហាងកែសម្ផស្សមួយកន្លែងផងដែរ។

៤. តារាចម្រៀងកញ្ញា យូរី៖ ក្រៅពីអាជីពជារាតាចម្រៀង យូរី ក៏ជាថៅកែស្រីហាងកែសម្ផស្សមួយកន្លែង​ផងដែរ ដែល​តាម​ព័ត៌មាន ទើប​តែ​បើ​កសម្ពោធ​ថ្មី​ៗ​នេះ។

អត្ថបទ៖ Pav Sreypich

មតិយោបល់