- 2021-03-03 07:00:00
- ព័ត៌មាន
សង្វេគណាស់! បាត់មុខមួយរយៈ ធ្លាយដំណឹងតារាកំប្លែង សំ ប៉ូលីដា ធ្លាក់ខ្លួនមានជម្ងឺធ្ងន់
- 2021-03-03 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វេគណាស់! បាត់មុខមួយរយៈ ធ្លាយដំណឹងតារាកំប្លែង សំ ប៉ូលីដា ធ្លាក់ខ្លួនមានជម្ងឺធ្ងន់
ចន្លោះមិនឃើញ
អ្នកនាង សំ ប៉ូលីដា ជាសិល្បការនីផ្នែកសម្ដែង និងជាតារាកំប្លែងមួយរូបដែលមានប្រជាប្រិយល្បីល្បាញ យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា តាមរយៈស្នាដៃសម្ដែងរឿងជាច្រើន ហើយតារាស្រីរូបនេះតែងតែធ្វើឱ្យ ទស្សនិកជនសើចសប្បាយជាមួយវោហាស័ព្ទកំប្លុកកំប្លែងរបស់អ្នកស្រី។
ដោយឡែកមួយរយៈចុងក្រោយនេះអ្នកនាង សំ ប៉ូលីដា ហាក់បាត់មុខស្ងាត់ឈឹងពីវិស័យសិល្បៈ តែថ្មីៗនេះធ្លាយលេចឮដំណឹងថាតារាកំប្លែងជើងចាស់រូបនេះកំពុងធ្លាក់ខ្លួនឈឺខ្លាំង មានជម្ងឺកាច សាហាវប្រចាំកាយពុំមានលទ្ធភាពព្យាបាល។
យោងទៅតាមផេកផ្លូវការសិល្បករកម្ពុជា បានឱ្យដឹងថាតារាស្រីរូបនេះធ្លាក់ខ្លួនឈឺខ្លាំងដោយសារអ្នកនាងមានជម្ងឺទឹកនោមផ្អែម និងជម្ងឺដំបៅក្រពះធ្ងន់ធ្ងរ។ ក្នុងនោះដែរអ្នក សំ បូលីដា បានរៀបរាប់ថា អ្នកស្រីត្រូវចំណាយ ៥០ដុល្លារ ដើម្បីព្យាបាលបច្ចុប្បន្នពុំមានលទ្ធព្យាបាលនោះទេ ព្រោះតាំងតែអ្នកស្រីធ្លាក់ ខ្លួនឈឺមកមិនអាចទៅធ្វើការរកចំណូលបានទេ ។
អ្នកស្រីបានបន្ថែមថារាល់ថ្ងៃពិតជាខ្វះខាត់ខ្លាំងព្រោះត្រូវចិញ្ចឹមម្ដាយចាស់ និងមានកូនៗក្នុងបន្ទុក ហើយត្រូវមកធ្លាក់ខ្លួនឈឺបែបនេះទៀតអ្នកស្រីពុំមានលទ្ធភាពឡើយ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត