• 2021-03-04 03:48:10
  • ព័ត៌មាន

ស្អាត​ប្លែក! ​តារា​ទាំង​នេះ​គ្រង​ឈុត​បុរាណ​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ជាមួយ​សារ​ដ៏​មាន​អត្ថន័យ

  • 2021-03-04 03:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សម្ដែង និង​ពិធី​ករ​ខ្មែរ​ជា​ច្រើន​បាន​បញ្ចេញ​សារ​អបអរ​សាទរ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធាន​បទ"យុវជន​ដើម្បី​វប្បធម៌​ជាតិ" លើក​ទី២៣ ឆ្នាំ​២០២១ កាល​ពី​ថ្ងៃទី៣ ខែ​មីនា។ ជាក់ស្ដែង​កាល​ពី​យប់មិញ និង​ថ្ងៃ​នេះ គេ​ឃើញ​គ្រួសារ​តារា​ចម្រៀង​សួស វីហ្សា ពិធី​ករ ជា វណ្ណារិទ្ធ និង​តារា​ចម្រៀង​លោក អ៊ួន បឋម ហៅ​សាយ បាន​បញ្ចេញ​សារ​ជា​ច្រើន​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​គ្រង​ឈុត​បុរាណ​ខ្មែរ​ប្លែកៗ​ពី​គ្នា។

សម្រាប់​លោក អ៊ួន បឋម ហៅ​សាយ និយាយ​ថា អបអរសាទរ ទិវា​វប្បធម៌ជាតិ ៣ មីនា លើក​ទី២៣ ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ"យុវជន​ដើម្បី​វប្បធម៌​ជាតិ"។ សារ​នេះ ត្រូវ​បាន​លោក​បង្ហោះ​តាម​បណ្ដាញ​សង្គម​Facebook ដោយ​មាន​ភ្ជាប់​នូវ​រូប​ថត​គ្រង​ឈុត​ស្ដេច​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​ចំនួន​៥​សន្លឹក។

ចំណែក​តារា​ចម្រៀង សួស វីហ្សា និង​ស្វាមី បាន​បង្ហោះ​សារ​ថា"រីករាយ​ទិវា​វប្បធម៌​ជាតិ ៣ មីនា វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពន្រាយ ជាតិ​ថ្កើងថ្កាន"។ ពួកគេ​បាន​បង្ហោះ​សារ​នេះ​ដោយ​មាន​ភ្ជាប់​នូវ​រូបថត​គ្រង​ឈុត​សម័យ​អង្គរ​ជា​ច្រើន​សន្លឹក។

រីឯ​ពិធី​ករ ជា វណ្ណារិទ្ធ វិញ ក៏​បាន​គ្រង​ឈុត​បុរាណ​ដែរ ដើម្បី​អបអរសាទរ​ក្នុង​ថ្ងៃ​ទិវា​វប្បធម៌​ជាតិ ៣ មីនា។ លោក បាន​បញ្ចេញ​រូប​ថត​គ្រង​ឈុត​បុរាណ​ខ្មែរ​សម័យ​អង្គរ​ជា​ច្រើន​សន្លឹក​ដោយ​ភ្ជាប់​នូវ​សារ​មួយ​ថា"កម្ពុជា ព្រះរាជា​ណាចក្រ នៃ​វប្បធម៌...យើង​ទាំង​អស់​គ្នា​ដើម្បី​វប្បធម៌"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី