• 2021-03-05 04:37:52
  • ព័ត៌មាន

គួរឱ្យសរសើរ! ពី​មុនជា​ក្មេង​លើក​កាមេរ៉ាបានជាង​៣ម៉ឺន​រៀល ឥឡូវ ពុទ្ធិផាក រក​បានពាន់ៗដុល្លារ​ហើយ!

  • 2021-03-05 04:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេងលោក ពុទ្ធិផាក បានក្លាយខ្លួនជាបុគ្គលរបស់មហាជនដែលមានប្រជាប្រិយភាព ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សិកជនតាមរយៈស្នាដៃបទចម្រៀង Original Song និង Cover Song ពិរោះៗជាច្រើនបទ។

បទចម្រៀងដែលធ្វើឱ្យមហាជនកាន់តែស្គាល់ច្រើនឡើងនោះគឺបទ “ខ្ញុំក្លាយជាអ្នកជម្ងឺស្នេហា” Cover Song ដែលមានអ្នកចូលទស្សនា ១៣លានដង។ ដោយឡែកថ្មីៗនេះពុទ្ធិផាក ក៏ទើបតែបញ្ចេញ Original Song ខ្លួនឯងដែលមានចំណងជើងថា”សន្យាខ្យល់”។

យ៉ាងណាមិញកម្លោះអ្នកបាត់ដំបងរូបនេះធ្លាប់បង្ហើបប្រាប់ Sabay ថារូបគេចាប់ផ្ដើមចូលសិល្បៈតាំងពី ឆ្នាំ២០១៦មកម៉្លេះ ហើយគេបានចាប់ផ្ដើមធ្វើការដំបូងជាអ្នករៀបចំភ្លើង និងអ្នកលើកកាមេរ៉ាធ្វើការដាច់យប់ បានប្រាក់៣៥០០០រៀលប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែការតាំងចិត្តតស៊ូឆ្លងកាត់ភាពលំបាក រហូតបាន សម្រេចមកដល់សព្វថ្ងៃគេអាចមានសមត្ថភាពរកប្រាក់ចំណូលក្នុង១ខែចន្លោះពី១០០០$- ១៥០០$ ប្រាក់ទាំងនេះបានមកពីការឡើងច្រៀងតាមស្ថានីយទូរទស្សន៍ ការថតស្ពត និងធ្វើបទចម្រៀង។ មិនត្រឹមតែអាចធ្វើឱ្យខ្លួនឯងរីកចម្រើននោះទេ ពុទ្ធិផាក ថែមទាំងមានសត្ថភាពអាចផ្គត់ផ្គង់ឱ្យគ្រួសាររបស់គេរស់ស្រួល មានជីវភាពប្រសើរជាងមុនទៀតផង។

អតីតកាលលំបាកទាំងប៉ុន្មានគ្រាន់តែជាមេរៀនបង្រៀនដល់ក្មេងប្រុសអ្នកបាត់ដំបង់ ពុទ្ធិផាក ដែលមានគ្រួសារជាអ្នកធ្វើធម្មតាជីវភាពក្រខ្សត់ឱ្យរូបគេមានភាពរឹងមាំ តស៊ូជំនះព្រេងវាសនាគេ ប៉ុណ្ណោះ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នតារាចម្រៀងស្រករក្រោយរូបនេះហាក់ រីកមុខរីកមាត់ និងជោគជ័យលើវិស័យចម្រៀងមួយ កម្រិតដែលធ្វើឱ្យមហាជនទទួលស្គាល់ស្នាដៃរបស់លោក។ មួយវិញទៀតក្រៅពីអាជីពច្រៀងសព្ធថ្ងៃ ពុទ្ធិផាក ក៏ជាCameramen ផលិតស្ពត និងជាអ្នកផលិត MV មួយរូបផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់