• 2021-03-05 07:50:15
  • ព័ត៌មាន

អ៊ុន សិទ្ធា ចេញ​មុខ​ឆ្លើយ​បក ក្រោយ​មាន​គេ​ចោទ​ថា​បង​លោក​ស្លាប់​ដោយសារ​ជំងឺ​កូវីត-១៩

  • 2021-03-05 07:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង អ៊ុន សិទ្ធា ចេញ​មុខ​បកស្រាយ​ពី​មូលហេតុ នៃ​ការ​ស្លាប់​របស់​បង​ប្រុស​ខ្លួន​នៅ​រសៀល​ថ្ងៃទី៥ ខែ​មីនា នេះ ក្រោយ​ពី​មានម្ចាស់​គណនី​មួយ​បាន​ ចោទ​ថា​បង​ប្រុស​របស់​លោក​ស្លាប់​ដោយសារ​ជំងឺ​កូវីត-១៩ និង​ជំងឺអេដស៍។

លោក អ៊ុន សិទ្ធា បញ្ជាក់​ថា តាម​ពិត​បង​ប្រុស​របស់​លោក​បានធ្លាក់​ខ្លួន​ឈឺ​រាប់​ឆ្នាំ​ហើយ ពោលគឺតាំង​ពី​មុន​ជំងឺ​កូវីដ-១៩ មក​ដល់​ទៅ​ទៀត។ បង​ប្រុស​របស់​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សាន់​រ៉ាយ មិន​មែន​នៅ​មន្ទីរ​ពេទ្យ​រុស្សី​ដូច​ការ​អះអាង​របស់ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ឡើយ មាន​គណនី Oudam Nov។ ទោះជាយ៉ាង​ណាតារាសម្ដែងរូបនេះ ថាលោក​មិន​ខឹង​ឡើយ ប៉ុន្តែ​បើ​គេមិន​យោគយល់​ដល់​រូប​លោក​ ក៏​សូម​ឲ្យ​ម្ចាស់​គណនី​Facebook រូប​នេះ​ យល់​ដល់​វិញ្ញាណក្ខន្ធ​បង​របស់​លោក​ផង។

អ៊ុន សិទ្ធា៖ "បង​ប្រុស​របស់​ខ្ញុំ​គាត់​មាន​ជំងឺ​មហារីក​ពោះវៀន​ដំណាក់​កាល​ចុង​ក្រោយ ហើយ​គាត់​បាន​ចាក់​គីមី​ហើយ​បាន​៧​លើក​ហើយ។ គឺមិនមែនស្លាប់ដោសារជំងឺកូវីដ-១៩ ឬជំងឺអេដស៍ ដូចការលើកឡើងឡើយ"។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​២០២១ នេះ Sabay មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ម្ចាស់​ Facebook ឈ្មោះ​ Oudam Nov ដើម្បី​បញ្ជាក់​បន្ថែម​លើ​ការ​អះអាង​របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ នៅ​មុន​នេះ ​ម្ចាស់​គណនី​ខាង​លើ បាន​ចូល​សរសេរ​សារ​ក្នុង​ទំព័រ​សារព័ត៌មាន​មួយ​ដែលបានចុះផ្សាយពីការស្លាប់របស់បងប្រុស អ៊ុន សិទ្ធា ដោយ​ស្នើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​បង​របស់​ សិទ្ធា បាត់បង់​ជីវិត​ដោយ​សារ កូវីត១៩។

ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឲ្យ​មហាជន និង​គ្រួសារ​សព​របស់​បង​ប្រុស​តារា​សម្ដែង អ៊ុន សិទ្ធា ប្រតិកម្ម និង​ស្ដីបន្ទោស​ខ្លាំង​ៗ​ចំពោះ​ឈ្មោះ Oudam Nov ថា ការ​និយាយ​បែប​នេះ​គឺ​ជា​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​សព និង​រើសអើង​គ្រួសារ នៃ​សព។ អ្នក​ខ្លះទៀត​បានស្ដីបន្ទោស​ថា ការ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ​អាច​ប្រឈម​មុខ​ទៅនឹង​ផ្លូវ​ច្បាប់​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់