- 2021-03-08 17:04:32
- ព័ត៌មាន
ព័ត៌មានបឋម! ពិធីការិនីល្បីឈ្មោះ ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូន មានកូវីត១៩
- 2021-03-08 17:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានបឋម! ពិធីការិនីល្បីឈ្មោះ ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូន មានកូវីត១៩
ចន្លោះមិនឃើញ
តាមព័ត៌មានបឋមដែលចេញនៅព្រលប់ថ្ងៃទី ៨ មីនា នេះ ពិធីការិនីល្បីឈ្មោះ អ្នកនាង ចាន់ កែវនិមល ជាមួយស្វាមី ព្រមទាំងកូនត្រូវបានរកឃើញវិជ្ជមានកូវីត១៩។ នេះបើតាមលោក វរសេនីយឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ។
អធិការខណ្ឌដែលជាសាច់ញាតិរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកប្រមាណ១ម៉ោងមុននេះ។ លោកបានសរសេរសារនៅលើហ្វេសប៊ុករបស់លោក ដោយស្រង់សំដីរបស់សាមីពិធីការិនីទូរទស្សន៍ថា អ្នកនាង កែវច័ន្ទនិមល និងស្វាមីព្រមទាំងកូនស្រីអាយុ ១០ឆ្នាំ បានធ្វើតេស្តរកមេរោគកូវីត១៩នៅថ្ងៃម្សិលមិញ ហើយលទ្ធផលចេញមកវិជ្ជមានទាំងអស់គ្នា។
តាមសំណេរលោក អធិការខណ្ឌដដែល ពិធីការិនីទូរទស្សន៍ បានពីឆ្លងអ្នកដឹកនាំមួយរូប ក្រោយពីអ្នកនាងបានចូលរួមថតស្ប៉តអប់រំពីការទប់ស្កាត់មេរោគកូវីត១៩ កាលពីប៉ុន្មានថ្ងៃមុន។
តាមសំណេររបស់លោកអធិការដដែល រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយអ្នកដឹកនាំឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់កោះសន្តិភាពនៅយប់នេះថា ក្រុមគ្រួសារប្អូនប្រុសថៅកែហង្សមាសដែលមានម្ដាយ ឪពុក និងកូនតូចម្នាក់ មានលទ្ធផលវិជ្ជមានកូវីត១៩ហើយ ហើយក្រុមគ្រូពេទ្យបានចុះទៅយកក្រុមគ្រួសារតារាចម្រៀងមកដាក់នៅមន្ទីរពេទ្យទទួលយកការព្យាបាលហើយ៕