• 2021-03-09 05:40:59
  • ព័ត៌មាន

លោក រ៉ាស៊ី បញ្ចេញ​ថា​ស្ប៉ត​មួយ​នេះ​ហើយ ដែល​ ចាន់ កែវនិមល ភ្លាត់​ឆ្លង​កូវីដ១៩ មិន​ដឹង​ខ្លួន

  • 2021-03-09 05:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ចាន់ កែវនិមល ត្រូវ​បាន​គេ​រាយ​ការណ៍​តាំង​ពី​យប់​មក​ថា បាន​ឆ្លង​កូវីដ១៩ និង​បាន​ចម្លង​វា​ទៅ​ស្វាមី និង​កូន​ស្រី​ថែម​ទៀត ក្រោយ​ពី​អ្នក​នាង​បាន​ទៅ​ចូល​រួម​ថត​ស្ប៉ត​អប់រំ​មួយ​ដែល​ផ្សព្វផ្សាយ​ពី​ការ​ចូល​រួម​ទប់​ស្កាត់​មេរោគ​កូវីដ១៩​នេះ​តែ​ម្ដង។

នៅ​ព្រឹក​នេះ ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដែល​គេ​ឃើញ​អ្នក​នាង​បាន​ចូល​រួម​ធ្វើ​ជា​តួ​សម្ដែង ត្រូវ​បានចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ច្រើន។ នោះ​គឺ​ស្ប៉ត​អប់រំ​ពី​ការ​ចូល​រួម​ការពារ​ការ​ឆ្លង​មេរោគ​សាហាវ​នេះ​នៅ​កម្ពុជា ដែល​ជា​ដើម​ចម​នឹង​រឿង​រ៉ាវ​លើ​គ្រួសារ​ពិធីការិនី។ នេះ បើ​តាម​លោក សុខ រ៉ាស៊ី បាន​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

ប្អូន​ប្រុស​របស់​លោក អៀង ចេនឡា បាន​សរសេរ​ថា "ព្រោះតែ Videoមួយនេះ ហើយ! ទើបគាត់ទទួលរង ដោយមិនបាន ដឹងខ្លួន”។ លោក រ៉ាស៊ី នៅ​បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា តាម​ពិត​អ្នក​នាង និមល ជា​អ្នក​ប្រយ័ត្ន​ប្រយែង​ណាស់ ក្នុង​ការ​បញ្ចៀស​ខ្លួន​ពី​រោគកំណាច ពោល​គឺ​តែង​តែ​ពាក់​ម៉ាស និង​មាន​អាល់កុល​ដាក់​តាម​ខ្លួន​ជា​និច្ច។

ដូច្នេះ​ហើយ​ជាមួយ​នឹង​ការ​ភ្លាំងភ្លាត់​គ្រា​នេះ លោក​មាន​តែ​ជូន​ពរ​ឲ្យ​មិត្ត​រួម​ការងារ ឆាប់​ជា​ត្រឡប់​មក​ធ្វើការងារ​ជាមួយ​គ្នា​បន្ត​ទៀត ឆាប់​ៗ៕

អត្ថបទ៖ ទារិកា

មតិយោបល់