- 2021-03-12 02:21:39
- ព័ត៌មាន
ល្បីថា ភាពយន្តភាគថៃ ៤រឿងនឹងបញ្ចាំងឆាប់ៗក្នុងឆ្នាំនេះ
- 2021-03-12 02:21:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា ភាពយន្តភាគថៃ ៤រឿងនឹងបញ្ចាំងឆាប់ៗក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
ភាពយន្តថៃជាច្រើនបានធ្វើឲ្យអ្នកទស្សនាទន្ទឹងរង់ចាំទស្សនាបំផុត តាំងពីធ្លាយដំណឹងមក ពោលគឺអំឡុងឆ្នាំ ២០១៩-២០២០ ប៉ុន្តែពេលនេះឈានចូលដល់ឆ្នាំ ២០២១ ហើយ ក៏ជាពេលដែលរឿងខ្លះដល់ពេលត្រូវបញ្ចាំងដូចគ្នា។
បើតាមការបង្ហើបរបស់ប្រភពខាងក្នុងវិស័យភាពយន្តថៃ បានឲ្យដឹងថា ភាពយន្តភាគ ៤រឿងសម្ដែងដោយតារាល្បីៗ ដែលប្រិយមិត្តរង់ចាំយ៉ាងអន្ទះសារ បន់ឲ្យដល់ថ្ងៃបញ្ចាំងនោះ ពេលនេះមានព័ត៌មានថា នឹងចាក់ផ្សាយជាផ្លូវការនៅឆមាសទី ២នៃឆ្នាំ ២០២១។
១. «Sroi Sabunga»
ភាពយន្តភាគសម្ដែងដោយ Nine Naphat និង Baifern Pimchanok នេះចាប់ផ្ដើមថតតាំងពីខែមីនា ឆ្នាំ ២០២០។
២. រឿង «Bad Romeo»
ការងាររួមគ្នារបស់ Mario Maurer និង Yaya Urassaya មួយនេះក៏ចាប់ផ្ដើមថតមកជាយូរហើយដែរ ហើយល្បីថាគ្រោងនឹងថតបញ្ចប់ចប់សព្វគ្រប់នៅពាក់កណ្ដាលឆ្នាំ ២០២១ ក៏ដូចជាត្រៀមចេញផ្សាយឆាប់ៗ។
៣. រឿង «Dare to Love: Hai Ruk Pipaksa»
ភាពយន្តមួយនេះក៏សម្បូរអ្នកចង់តាមដានដែរ ព្រោះជារឿងភាគបែបស្នេហាខុសជំនាន់ សម្ដែងដោយ Bella Ranee និង Peak Kongthep។
៤. រឿង «Ruk Nirun Juntra»
តារាសម្ដែង Ken Theeradeth និង Ice Preechaya ចាប់ដៃគូជាតួឯកប្រុសស្រីក្នុងរឿងភាគថ្មីនេះជាលើកដំបូង ហើយក៏បានថតចប់ជាស្ថាពរកាលពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ រង់ចាំតែថ្ងៃចាក់បញ្ចាំងប៉ុណ្ណោះ៕