- 2021-03-12 08:49:28
- ព័ត៌មាន
ធ្លាប់ដឹងរឿងពិតផ្ទាល់ខ្លួនអ្វីខ្លះពី Shawn Mendes? ចង់ច្បាស់បន្ថែម អត្ថបទនេះអាចជួយបាន
- 2021-03-12 08:49:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹងរឿងពិតផ្ទាល់ខ្លួនអ្វីខ្លះពី Shawn Mendes? ចង់ច្បាស់បន្ថែម អត្ថបទនេះអាចជួយបាន
ចន្លោះមិនឃើញ
Shawn Mendes បានក្លាយជាតារាល្បីឈ្មោះម្នាក់ទៀតដែលឡើងច្រៀង ស្ពាយហ្គីតាលេងខ្លួនឯងដ៏ចំណាប់។ លោកជាមនុស្សម្នាក់ដែលបានចូលក្នុងបញ្ជីបុគ្គលដែលស៊ូក្រាញននៀលនឹងរឿងរ៉ាវជាច្រើន ទម្រាំមានថ្ងៃនេះ។
នៅក្នុងអត្ថបទនេះ Sabay សូមប្រមូលនូវរឿងរ៉ាវពិតមួយចំនួនរបស់តារាប្រុសជនជាតិកាណាដារូបនេះ មកផ្សាយជូនប្រិយមិត្តឲ្យបានជ្រាបកាន់តែច្បាស់៖
១. Shawn មានឈ្មោះពេញ Shawn Peter Raul Mendes កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩៨ ក្នុងរដ្ឋធានី Toronto ប្រទេសកាណាដា ហើយលោកគឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀងជនជាតិកាណាដា ដែលបានចូលសិល្បៈតាំងពីឆ្នាំ ២០១៣។
២. ឪពុកម្ដាយរបស់ Shawn មិនមែនជាអ្នកសិល្បៈទេ ពោលគឺឪពុកគឺជាអ្នកជំនួញ ស្របពេលម្ដាយគឺជាភ្នាក់ងារអចលនទ្រព្យ។
៣. កាលនៅរៀន Shawn ចូលចិត្តលេងបាល់ទាត់, ជិះក្ដារវែងៗ និង Ice Hockey។
៤. តាមពិតទៅធ្វើជាតារាចម្រៀងមិនមែនជាក្ដីស្រមៃធំទេ ព្រោះដំបូងឡើយលោកចង់ធ្វើជាតារាសម្ដែងទេ។
៥. ឧបករណ៍ភ្លេងដែល Shawn អាចលេងបានមាន ហ្គីតា និងព្យ៉ាណូ។ លោករៀនលេងហ្គីតា តាំងពីមានអាយុ ១៣ឆ្នាំ ដោយហ្វឹកហាត់ខ្លួនឯងតាមរយៈការមើល YouTube។
៦. និយាយពីចំណូលចិត្ត:
Shawn ចូលចិត្តពណ៌ខៀវ
លោកចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិបំផុត
ជារៀងរាល់ថ្ងៃ លោកចូលចិត្តហាត់ប្រាណ ហើយទោះរវល់ ក៏យ៉ាងហោចណាស់ត្រូវហាត់ ១ដងក្នុង១ថ្ងៃដែរ។
Shawn ចូលចិត្តហែលទឹក តែមិនចូលចិត្តទឹកជ្រៅទេ
អាហារដែល Shawn ចូលចិត្តញ៉ាំគឺ ពងទាចៀន, Muffins, គ្រាប់អាល់ម៉ុន និងនំឃុកឃីរសជាតិសូកូឡា (ស្អប់បំផុតប៉េងប៉ោះ)។
៧. Shawn ជាមនុស្សពូកែភ្លេច និងខ្ជីខ្ជារបន្តិច។ លោកធ្លាប់ធ្វើឲ្យ Screen ទូរសព្ទខូចមិនតិចជាង ៥ដងទេ ហើយបើនិយាយពីកាបូបលុយវិញ Shawn ធ្លាប់បាត់លើសពី ១០ដងទៅទៀត។
៨. ទម្លាប់តាំងពីដើមរបស់ Shawn មុនពេលឡើងសម្ដែង លោកត្រូវចូលបន្ទប់ទឹកសិន។
៩. ចំណាយពេលច្រើនលើសិល្បៈមែន ប៉ុន្តែតាមពិត Shawn ក៏ចូលចិត្តធ្វើម្ហូបដែរ ហើយរាល់ពេលធ្វើម្ហូបម្ដងៗ លោកមានអារម្មណ៍ល្អណាស់។
១០. តារាចម្រៀងដែល លោកចង់សហការច្រៀងជាមួយបំផុតមាន Ed Sheeran, Justin Bieber, Logic និង Eminem៕
ប្រភព៖ The Fact Site