- 2021-03-12 10:20:55
- ព័ត៌មាន
បេះដូងជាស្វាមី ជាឪពុក លោក ហួរ ឡាវី ចេញមកផ្ញើពាក្យដ៏រំជួលចិត្តទៅ ភរិយា និងកូនស្រី!
- 2021-03-12 10:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេះដូងជាស្វាមី ជាឪពុក លោក ហួរ ឡាវី ចេញមកផ្ញើពាក្យដ៏រំជួលចិត្តទៅ ភរិយា និងកូនស្រី!
ចន្លោះមិនឃើញ
លោក ហួរ ឡាវី ដែលនៅស្ងៀមស្ងាត់ប៉ុន្មានថ្ងៃហើយនោះ នៅថ្ងៃនេះ បានចេញមកផ្ញើពាក្យមួយឃ្លាដ៏រំជួលចិត្តទៅកាន់កូនស្រី និងភរិយា ដែលពេលនេះ បាន និងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។
តារាចម្រៀងជើងចាស់ ហួរ ឡាវី បានសារនេះ គឺបន្ទាប់ពីឡានពេទ្យបានមកយកភរិយារបស់លោកដល់ផ្ទះឆ្ពោះទៅមន្ទីរពេទ្យ ខណៈ វី ឌីណែត ជាកូនស្រីលោកបានទៅដល់ពេទ្យមុន១ថ្ងៃហើយ។ លោក បានផ្ញើសារជូនពរពួកគេយ៉ាងខ្លី។ "ឆាប់ជាណា ប្រពន្ធសម្លាញ់ និងកូនស្រី វីឌីណែត!”។
សារខ្លីនេះ បានរុញឲ្យប្រិយមិត្តជាច្រើនលើបណ្ដាញសង្គមរំជួលបេះដូង ពួកគេបានចូលមកសរសេរលើកទឹកចិត្ត និងជូនពរក្រុមគ្រួសារតារាចម្រៀង ដែលពេលនេះ បានឃ្លាតប្រពន្ធ ប្ដី រួមនឹងកូនស្រី ទាំងភ្នែកស្រស់ ដោយសារកូវីដចង្រៃ។
ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេឃើញ រថយន្តរបស់មន្ទីរពេទ្យបានមកទទួលនាព្រលប់ថ្ងៃទី១១ម្សិលមិញ។ អ្នកស្រី បានក្លាយជាអ្នកទី២នៅក្នុងគ្រួសារ បន្ទាប់ពីកូនស្រី វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី ១០។ នៅរសៀលនេះ គេឃើញក្រុមគ្រូពេទ្យបានមកផ្ទះរបស់ក្រុមគ្រួសារតារាចម្រៀងថ្មី យកសំណាករបស់លោក ហួរ ឡាវី ជាឪពុក និងស្វាមី ទៅពិនិត្យបន្ត ដោយមិនទាន់ដឹងថា តារាចម្រៀងជើងចាស់នឹងមានវាសនាបែបណានៅឡើយ៕