• 2021-03-13 08:19:40
  • ព័ត៌មាន

រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​ទី១ កើត​លើ​ក្រុម​កំប្លែង CTN អ្នក​នាង ស្រី អ៊ីត

  • 2021-03-13 08:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​រសៀល​នេះ គេ​បាន​រក​ឃើញ​ករណី​កូវីដ១៩​ទី​១ កើត​លើ​ក្រុម​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍ CTN គឺ​អ្នក​នាង សេង ចិន្តា ហៅ ស្រី​អ៊ីត។

ព័ត៌មាន​នៅ​ក្នុង​គ្រុប​តេឡេក្រាម "ឯកសារ​មន្ត្រី​សាធារណៈ" បាន​បញ្ជាក់​ពី​ករណី​នេះ និង​បាន​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​រសៀល​នេះ​តែម្ដង។ ព្រោះ​ថា នេះ​ករណី​ទី​មួយ​ដែល​កើត​នៅ​ក្រៅ​ស្ថានីយទូរទស្សន៍​ហង្សមាស ហើយ​នៅ​ស្ថានីយ​ផ្សេង។

ចំពោះ​ករណី​នេះ ស្រី អ៊ីត បាន​ឆ្លើយ​ប្រាប់​ ហ្វ្រេសញូ​វ ដែរ​ថា អ្នក​នាង​ពិត​ជា​មាន​តេស្តវិជ្ជមាន​កូវីដ​១៩​មែន ហើយ​នៅ​ពេល​នេះ នាង​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បាន​មក​ទទួល​ទៅ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ Great Duke ហើយ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​កើត​ជំងឺ​នេះ ប្អូន​ស្រី​នាយ​ក្រូច ប្រាប់​ថា ដោយ​សារ​ពេល​កន្លង​មក​នាង​បាន​មាន​ទំនាក់ទំនង​ដោយ​ប្រយោល​ជាមួយ​កញ្ញា វី ឌីណែត។

គេ​ដឹង​ថា ស្រី​អ៊ីត មាន​កូន​ស្រី​ម្នាក់​រស់​នៅ​ជុំ​គ្នា យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា កូន​ស្រី​ដែល​មាន​វ័យ​ក្រមុំ​ទៅ​ហើយ មាន​លទ្ធផល​តេស្ត​យ៉ាង​ណា​នៅ​ឡើយ ហើយ​អ្នក​ណា​ខ្លះ​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​ដោយ​ប្រយោល និង​ផ្ទាល់​ជាមួយ​តារា​កំប្លែង​ស្រី​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់