• 2021-03-17 03:31:08
  • ព័ត៌មាន

ទី​បំផុត ស៊ិន ឧត្តម​ផល្លា ព្រម​និយាយ​រឿង​ពិត ដែល​មុខ​មាត់​ប្រែ​ខ្មៅ​ខុស​ពី​មុន​ស្ទើរ១៨០ដឺក្រេ

  • 2021-03-17 03:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​មុន មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​តារា​ចម្រៀង ស៊ិន ឧត្តម​ផល្លា បញ្ចេញ​រូប​ភាព​​របស់​ខ្លួន​ប៉ុន្មាន​សន្លឹក ឃើញ​សភាព​មុខ​ឡើង​ខ្មៅ​ខុស​ពី​មុន​ស្ទើរ ១៨០ដឺក្រេ។

រូបភាព​នេះ​បាន​ចេញ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​តារាចម្រៀង​ប្រាប់​ថា នាង​នឹង​បង្ហាញ​រូបភាព​បច្ចុប្បន្ន​របស់​នាង​ទៅ​អ្នក​គាំទ្រ។ ក្រោយ​រូប​ភាព​ប៉ុន្មាន​សន្លឹក​នោះ​ចេញ គេ​ឃើញ​ថា ស៊ិន ឧត្តម​ផល្លា ឥឡូវ​ពី​ដូច ស៊ិន ឧត្តម​ផល្លា ពី​មុន ពោល​ពី​មុន នាង​ជា​នារី​វ័យ​ជាង​៤០​ឆ្នាំ​ដ៏​ស្រស់​ស្អាត​ម្នាក់ ប៉ុន្តែ​រូប​បច្ចុប្បន្ន នាង​ប្រែ​មុខមាត់​ខ្មៅ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ភ្លាម​ៗ ក្រោយ​បង្ហោះ​រូប​ភាព​ទាំង​នោះ​មិន​ប៉ុន្មាន​ម៉ោង​ផង សាមី​ខ្លួន​បាន​ចេញ​រូប​ភាព​ថ្មី​ទៀត ស្លៀក​ពាក់​ដដែល តែ​ថត​នៅ​ខាង​ក្រៅ​ផ្ទះ ខណៈ​រូប​​មុន​ថត​ក្នុង​ផ្ទះ។ "មូលហេតុ​ដែល​ថត​ទៅ​ឃើញ​មុខ​ខ្ញុំ​ខ្មៅ​ ព្រោះ​ខ្ញុំ​ថត​រូប​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ភ្លេច​បើកភ្លើង​ ហើយ​ក៏​មិន​ចូល​ចិត្តកែ​រូបភាព​អោយ​ខុស​ពី​ការ​ពិត​ប៉ុណ្ណោះ​ ចំណែក​រូប​មួយ​នេះ​ឃើញ​មុខ​ស​ ដោយ​សារ​ខ្ញុំ​ថត​នៅ​ក្រៅ​ផ្ទះ​"។

ទោះ​យ៉ាង​នេះ​ក្ដី គេ​នៅតែ​មើល​ឃើញ​សភាព​របស់​តារា​ចម្រៀង​ច្រើន​ភាសា​រូប​នេះ នៅ​តែ​ខុស​ប្រក្រតី ពោល​គឺ​ពី​មុន​សាច់​មុខ​ម៉ដ្ឋ​ស​ផូរផង់​ស្មើ តែ​ពេល​នេះ សាច់​មុខ​ខ្មៅ​ដូច​រោល​នឹង​អ្វី​មួយ។ ដោយ​សារ​តែ​បែប​នេះ ផល្លា បាន​ចេញ​មុខ​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ដោយ​ព្រម​និយាយ​ការពិត។

ផល្លា ថ្លែង​ថា៖ "ហេតុ​អី​បាន​ជា​ខ្ញុំ​សម្រេច​ផុស​រូប​ ទាំង​ដែល​ដឹង​ថា​មុខ​មាត់​មិន​ទាន់​ប្រក្រតី​ ? ព្រោះ​ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ខាង​សារព័ត៌មាន​ រឺ​ក៏​ខាង​ទូរទស្សន៍​នាៗ​ គិត​ថា​ខ្ញុំ​រឹកពារ​មិន​ចង់​ផ្តល់​បទ​សម្ភាសន៍​ ឥឡូវ​នេះ​បង​ប្អូន​បាន​ឃើញ​ហើយ​ បងប្អូន​ប្រាកដ​ជា​ឆ្ងល់​ថា​ហេតុអ្វី​មែន​ទេ​ ? នេះ​គឺ​មក​ពី​ឥទ្ធិពល​កាំរស្មី​នៃ​ការ​ព្យាបាល​ជំងឺ​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បកស្រាយ​អ្វី​ច្រើន​ជាង​នេះ​ដែរ"។

នេះ​ជា​លើក​ទី២​ហើយ ដែល ស៊ិន ឧត្តម​ផល្លា បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខុស​ប្លែក​ពី ស៊ិន ឧត្តម​ផល្លា ពី​អតីតកាល ដោយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ បញ្ចេញ​រូបភាព​ក្បាល​ត្រងោល​មួយ​សន្លឹក​ធ្វើ​ឲ្យ​មាន​ការ​ភ្ជាក់​ផ្អើល​មួយ​សារ។ កាល​នោះ សាមី​ខ្លួន​បាន​ចេញ​មក​បញ្ជាក់​ថា ក្បាល​នាង​ត្រងោល ព្រោះ​នាង​កោរ​សក់​សង​គុណ​ម្ដាយ។

ដោយ​ឡែក​នៅ​ពេល​នេះ ឃើញ​មាន​សក់​វិញ តែ​មិន​ដឹង​ថា ជា​សក់​ពិត ឬ​សក់​ពាក់​នៅ​ឡើយ។ ក្រៅ​ពី​នេះ នាង​ក៏​បាន​ឲ្យ​ឃើញ​ពី​ភាព​ខុស​ប្លែក​លើ​ផ្ទៃ​មុខ​ទៅ​វិញ ដែល​ទី​បំផុត ថៅកែ​ហាង​លក់​គ្រឿង​បុណ្យ "ឧត្តម ឧត្តម" បញ្ជាក់​ថា នោះ​​គឺ​ជា​លទ្ធផល​នៃ​ការ​បាញ់​កាំរស្មី​ព្យាបាល​ជំងឺ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា ស៊ិន ឧត្តម​ផល្លា ដ៏​ផូរ​ផង់​ពី​មុន​នោះ មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់