- 2021-03-18 09:01:13
- ព័ត៌មាន
មូលហេតុតែមួយគត់ធ្វើឱ្យ យ៉ែម ស្រីពេជ្រ ស្អប់មនុស្សប្រុសអស់រយៈពេល៦ឆ្នាំមកនេះ
- 2021-03-18 09:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុតែមួយគត់ធ្វើឱ្យ យ៉ែម ស្រីពេជ្រ ស្អប់មនុស្សប្រុសអស់រយៈពេល៦ឆ្នាំមកនេះ
ចន្លោះមិនឃើញ
តារាសម្ដែងស្រីឆ្នើម យ៉ែម ស្រីពេជ្រ ទម្លាយមូលហេតុកប់ទុកក្នុងចិត្តអស់រយៈពេលជាយូតាំងពីនៅវ័យជំទង់ថា នាងស្អប់មនុស្សប្រុសខ្លាំងបំផុត ដល់ថ្នាក់នាងធ្លាប់បានសន្យាជាមួយម្ដាយ នឹងមិនយកប្ដីទេ ដោយផ្អែកលើមូលហេតុធំមួយ។
នៅប៉ុន្មានម៉ោងមុននេះ យ៉ែម ស្រីពេជ្រ ទម្លាយមូលហេតុលើហ្វេសប៊ុកផ្ទាល់ខ្លួន ដែលនាងស្អប់មនុស្ស ប្រុសជិត៥ -៦ឆ្នាំមក នេះដោយសារតែរឿងអតីតជូរចត់ដក់រូបភាព និងទង្វើមិនល្អជាច្រើននៅក្នុងខួរ ក្បាលមិនអាចបំភ្លេចបាន។
ស្រីពេជ្រ ទម្លាយមូលហេតុទាំងនេះ បន្ទាប់ពីនាងបានឃើញវីដេអូមួយ ឆ្លុះបញ្ចាំងពីការប្រើប្រាស់អំពើហិង្សារបស់ប្ដីមកលើប្រពន្ធកូន។ នាងថា រឿងនេះហើយ ដែលធ្វើឱ្យតារាស្រីរូបនេះហាក់ខ្លាចរអាលើមនុស្ស ប្រុសបំផុតនោះក្នុងរយៈពេល ៦ឆ្នាំកន្លងមក។ ទោះយ៉ាងេនះ នាងមិនបានបញ្ជាក់ទេថា ជីវិតអតីតកាលរបស់នាង ធ្លាប់ជួបហេតុការណ៍ស្រដៀងគ្នានេះ ឬអត់ឡើយ ទើបធ្វើឱ្យនាងស្អប់មនុស្សប្រុសខ្លាំងបែបនេះ។
រយៈពេលច្រើនឆ្នាំមកនេះ ស្រីពេជ្រ រស់ក្នុងអតីតកាលជូរចត់មិនអាចបំភ្លេច ប៉ុន្តែបច្ចុប្បន្ន នាងហាក់បើកចិត្ត និងព្យាយាមឈប់គិតរឿងហួសទាំងនោះហើយ ហើយ ស្រីពេជ្រ និយាយថា ឥឡូវនេះមិនស្អប់មនុស្សប្រុស ដូចកាលកន្លងនោះទេ៕