• 2021-03-23 01:46:09
  • ព័ត៌មាន

ចង់ឬមិនចង់ក៏ត្រូវធ្វើ! លី តាវហួ និយាយទាំងមុខជូរហួញ ថាស្អប់ពេល​ឃុំខ្លួនខ្លាំងបំផុត

  • 2021-03-23 01:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលបុរសពូកែធ្វើការ Andy Lau អ្នកដែលប្រជាជនកម្ពុជាតែងហៅថា «លី តាវហួ» ត្រូវ​ចំណាយពេល​សំងំឃុំខ្លួន ដើម្បីការពារខ្លួនពីមេរោគរាតត្បាតដ៏អប្រិយ COVID-19។

តារាប្រុស​វ័យ ៥៩ឆ្នាំរូបនេះ​ បាន​បង្ហោះឃ្លីបវីដេអូថ្មីលើគណនី TikTok របស់ខ្លួន ដោយបាន​បង្ហាញនូវសកម្មភាពប្រចាំថ្ងៃមួយចំនួនអំឡុងពេល​សម្រាក​ឃុំខ្លួន​នៅសណ្ឋាគារមួយកន្លែង។

ក្នុងវីដេអូប្រវែង ៣នាទី ថត​ដោយ Andy Lau សុទ្ធនេះ មាន​ចំណងជើងថា «នេះគឺជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍របស់ Andy Lau» នេះ​តាមពិតថតតាំងពីខែវិច្ឆិកាឆ្នាំមុនម្ល៉េះ អំឡុងពេល​លោកធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ប្រទេសចិន ដើម្បីបំពេញ​ការងារ។

អារម្មណ៍របស់តារាជើងចាស់រូបនេះ​ នៅពេល​ឃុំខ្លួននោះពិបាកពណ៌នាណាស់ ដោយលោកបាន​និយាយក្នុងវីដេអូថា៖ «អារម្មណ៍គឺអត់ល្អសោះតែម្ដង ខ្ញុំពិតជានឹកផ្ទះ និងអ្នកគ្រប់គ្នាខ្លាំងណាស់»។ សម្ដីរបស់លោក បាន​ធ្វើឲ្យអ្នក​ដែល​មើល និងស្ដាប់វីដេអូនោះដឹងថា អារម្មណ៍លោកនឹករលឹកដល់អ្នកណាជាងគេ ម្នាក់នោះគឺកូនស្រីអាយុ ៨ឆ្នាំរបស់លោកឈ្មោះ Hanna នេះឯង។

ជាក់ស្ដែង​ក្នុងវីដេអូ Andy ក៏បាន​បង្ហាញសកម្មភាពមួយចំនួន​ដូចជា ហាត់ប្រាណ តាំងសមាធិ អង្គុយមើលទៅក្រៅបង្អួច ព្រមទាំងធ្លាយចេញខោអាវដែល​ដាក់ហាលក្នុងបន្ទប់ទៀត។ សកម្មភាពទាំងនេះ​ ពិតជា​សបញ្ជាក់ថា ទោះ​បី​មាន​ឈ្មោះ​ជា​តារាល្បីឈ្មោះ​កម្រិតណា ប៉ុន្តែ​ស្ថិតក្នុងកាលៈទេសៈនេះ ត្រូវ​ចេះ​សម្របខ្លួនឲ្យខានតែបាន ដើម្បីសុវត្ថិភាពពេញ​មួយជីវិត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត'

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់