- 2021-03-23 08:30:00
- ព័ត៌មាន
បើពិតជា Fan របស់ Park Bom មិនគួររំលងចំណុចសំខាន់ៗទាំង ១០នេះទេ
- 2021-03-23 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើពិតជា Fan របស់ Park Bom មិនគួររំលងចំណុចសំខាន់ៗទាំង ១០នេះទេ
ចន្លោះមិនឃើញ
ឆ្លងកាត់ពេលវេលាគ្រប់រសជាតិជាច្រើនរយៈពេលជាច្រើនឆ្នាំលើវិថីសិល្បៈ Park Bom ត្រូវបានគេស្គាល់ច្បាស់ថាជាតារាទោល K-Pop ដែលមានចរិតគួរឲ្យស្រឡាញ់ និងតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកគាំទ្រសំណព្វរបស់ខ្លួន ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
មានរឿងជាច្រើនដែលនាងបានលាតត្រដាងទៅកាន់សាធារណជន ប៉ុន្តែបើអ្នកជាហ្វេនរបស់ Park Bom រឹតតែមិនគួររំលងចំណុច ១០យ៉ាងរបស់តារាស្រីរូបនេះ៖
១. Park Bom កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨៤ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្នុងគ្រួសារមានឪពុកម្ដាយ និងបងស្រីម្នាក់មានឈ្មោះថា Park Goeun។
២. ក្រៅពីភាសាកូរ៉េ Bom អាចនិយាយភាសាអង់គ្លេស និងជប៉ុនបានយ៉ាងស្ទាត់។
៣. នាងបានមានទំនោរទៅខាងតន្ត្រីខ្លាំង តាំងពីរៀនថ្នាក់វិទ្យាល័យ ប៉ុន្តែដោយសារឪពុកម្ដាយមិនគាំទ្រក្នុងវិស័យនេះ ទើបនាងត្រូវប្ដូរទៅរៀននៅសហរដ្ឋអាមេរិក។ ក្រោយមកដោយមានជំនួយពីម្ដាយមីង នាងក៏មានឱកាសបានប្ដូរទៅរៀនសាលាតន្ត្រី ដោយមិនឲ្យម្ដាយឪពុកដឹងឡើយ។
៤. ក្នុងឆ្នាំ ២០០៦ Bom បានត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូង ដែលពេលនោះហើយនាងបានដាក់ពាក្យចូលប្រកួតចូលផលិតកម្ម YG ហើយព្យាយាមទាល់តែជាប់ ក្រោយបរាជ័យពេលប្រឡងចូលផលិតកម្ម SM។
៥. តារាស្រីរូបនេះស្រឡាញ់ការតុបតែងមុខ (Make-Up) ខ្លាំង ហើយចូលចិត្តរ៉ូបខ្លីៗជាងរ៉ូបវែង។ ក្រៅពីនេះនាងក៏ចូលចិត្តបិទក្រចកណាស់ដែរ។
៦. Park Bom មានរហស្សនាមជា «The Queen Of Legs» ក៏ព្រោះតែជើងដ៏ស្រឡូនទាក់ទាញរបស់នាងនេះឯង។ រាល់ពេលឡើងសម្ដែងលើឆាក ជាពិសេសពេលស្លៀករ៉ូប/ខោខ្លី ដំណើររបស់នាងពិតជាលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍បំផុត។ ដោយឡែកនៅពេលបង្ហាញមុខនៅព្រលានយន្តហោះ ឬនៅទីសាធារណៈ Bom បានធ្វើឲ្យកន្លែងនោះប្រៀបស្ថិតក្នុងកម្មវិធីដើរម៉ូដ ហើយម្នាក់ៗមិនអាចទប់អារម្មណ៍មិនសរសើរនឹងរាងដ៏ស្រឡូននេះបានទេ។
៧. ចរិតរបស់ Park Bom មាន ៣ដែលគ្រប់គ្នា ជាពិសេសហ្វេនដឹងច្បាស់ នោះគឺនាងពូកែអៀនខ្មាសជាមនុស្សកម្របង្ហើបរឿងសំងាត់ និងឆាប់រំញោចផ្លូវអារម្មណ៍ខ្លាំង។
៨. និយាយពីពណ៌ដែល Park Bom ស្នេហ៍ខ្លាំងគឺ ផ្កាឈូក បៃតង និងក្រហម។
៩. តារាស្រីដែលនាងតែងទុកជា Idol និងធ្វើឲ្យនាងមានកម្លាំងចិត្តក្នុងវិស័តតន្ត្រីនេះខ្លាំងជាងគេនោះមាន Mariah Carey, Christina Aguilera, Beyoncé។
១០. Park Bom ធ្លាប់បានសារភាពថា ប្រភេទបុរសក្នុងចិត្តរបស់នាង គឺ Jay Z៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត'