• 2021-03-29 03:22:32
  • ចម្រៀង

ប្លែក​មិន​ដែល​ប្រទះ! វណ្ណ​ដា រ៉េប ព្រឹទ្ធាចារ្យ គង់ ណៃ លេង​ចាប៉ី​ដងវែង កំពុង​ធ្វើ​ឲ្យ​​ប្រិយមិត្ត​​​រំជួល​បេះដូង

  • 2021-03-29 03:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង វណ្ណ ដា ចេញ​ចម្រៀង​បែប​រ៉ែប​១​បទ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍ ដោយសារ​តែ​បទ​នេះ​បង្កប់​នូវ​អត្ថន័យ​ជ្រាល​ជ្រៅ ហើយ​បាន​ច្រៀង​ជាមួយ​គ្នា​នឹង​កវី​ចាប៉ី​ដងវែង ពូកែ​ខាង​សំនួនវោហារ គឺ​លោក​តា គង់ ណៃ។ ចម្រៀង​មួយ​បទ​នេះ​ត្រូវ​បាន​រៀបចំ​ថត និង​សម្ដែង​ឡើង​ដោយ​ក្រុមហ៊ុន Cellcard។

បទ"Time To Rise"ដែល​ជា​សំនៀង​រួម​គ្នា​របស់ វណ្ណ ដា និង​លោក​តា​គង់ ណៃ នេះ ទើប​តែ​ត្រូវ​បាន​គេ​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​Facebook ម្សិលមិញ ប៉ុន្តែ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​៤៦២k។

យោង​តាម​ទំព័រ​Facebook ផ្លូវការ​របស់​តារា​ចម្រៀង វណ្ណ ដា ក្រុមហ៊ុនCellcard បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សារមន្ទីរ​ជាតិ​ដែល​បាន​អនុញ្ញាត​ឲ្យ​ផលិត​វីដេអូ​បទ​ចម្រៀង​នេះ​ឡើង។

Cellcard៖"ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​លោក​គ្រូ​ព្រឹទ្ធាចារ្យ គង់ ណៃ មាន​វត្តមាន​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ​ដែល​គាត់​ជា​និមិត្តរូប​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​គោរព​ស្ងើចសរសើរ លើ​ទេពកោសល្យ​តន្ត្រី​ចាប៉ី​របស់​គាត់"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី