- 2021-03-30 12:23:51
- ព័ត៌មាន
អ្វីដែលតារា K-Pop ៥ រូបខ្លាចរអាបំផុតនេះ អាចនឹងធ្វើឲ្យអ្នកមិនជឿ តែវាជាការពិត
- 2021-03-30 12:23:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីដែលតារា K-Pop ៥ រូបខ្លាចរអាបំផុតនេះ អាចនឹងធ្វើឲ្យអ្នកមិនជឿ តែវាជាការពិត
ចន្លោះមិនឃើញ
តារាៗពូកែធ្វើឲ្យអារម្មណ៍របស់មហាជនទូទៅសប្បាយរីករាយ ហើយក៏ពូកែលាក់អារម្មណ៍មិនល្អពីភ្នែកគ្រប់គ្នាដែរ ជាពិសេសអ្វីដែលពួកគេភ័យខ្លាចបំផុត ដោយព្យាយាមប្រឈមនឹងវាយ៉ាងស្ងៀមស្ងាត់ទៅវិញ។
ខាងក្រោម សូមលើកយកតារា K-Pop ៥នាក់ដែលជួបឧបសគ្គនឹងរឿងភ័យខ្លាច រហូតគ្រប់គ្នាស្មានមិនដល់៖
១. Taeyeon (Girls’ Generation)
នាងធ្លាប់ខ្លាចកាមេរ៉ា ប៉ុន្តែព្យាយាមប្រឈម និងសម្របជាមួយវាទាល់តែបានសម្រេច។ កាលពីមុន ឲ្យតែឃើញកាមេរ៉ាបាញ់តម្រង់មករក នាងតែងភ័យផ្អើលៗជានិច្ច។
២. Sunny (Girls’ Generation)
សំឡេងលាន់ខ្លាំង គឺជាអ្វីដែល Sunny ព្រឺសម្បុរបំផុត ក៏ព្រោះមានដើមហេតុនៅពីក្រោយ។ កាលពីតូចនាងធ្លាប់ឮស្នូរគ្រាប់កាំភ្លើង និងគ្រាប់បែកពេញៗត្រចៀក ហេតុនេះទើបវាបន្សល់ទុកឲ្យនាងនូវអារម្មណ៍ភ័យខ្លាចដល់ពេលនេះ ឲ្យតែឮសំឡេងអ្វីមួយផ្ទុះខ្លាំងៗ។
៣. Dasom (SISTAR)
ដោយសារ Concept របស់ SISTAR គឺសិចស៊ី ដូចនេះឈុតដែលសមាជិកត្រូវស្លៀកក៏ត្រូវបញ្ចេញខ្លាំងតាមនោះ។ ពេលនោះហើយដែល Dasom ចាប់ផ្ដើមភ័យនឹងការឡើងទម្ងន់។
៤. Ten (NCT)
Ten វិញខុសគេបន្តិច ព្រោះលោកមានទម្លាប់ខ្លាច ឬស្អប់ផ្លែឈើ។ តារា K-Pop ជនជាតិថៃរូបនេះបាននិយាយថាខ្លួនពិតជាស្អប់រសជាត និងក្លិនផ្លែឈើណាស់ រហូតដល់រអាក្នុងការញ៉ាំទៀត។ ទោះបីជាកាលពីតូចធ្លាប់ញ៉ាំ ប៉ុន្តែមកដល់ពេលនេះ Ten មិនញ៉ាំងាយៗនោះទេ។
៥. Sojin (Girls’ Day)
តារាស្រីម្នាក់ទៀតដែលស្ថិតក្នុង List ថ្ងៃនេះគឺ Sojin ដែលជាអ្នកខ្លាចជើងមាន់។ ទោះបីជើងមាន់ជាអាហារពេញនិយមនៅកូរ៉េ ប៉ុន្តែសម្រាប់តារាស្រីរូបនេះ បែរជាកើតការភ័យខ្លាច សូម្បីតែមើលក៏មិនហ៊ាន ហើយតែងតែស្រមៃថាជើងមាន់ប្រសាចពេញមុខនាង ដូច្នេះទើបនាងខ្លាច៕