
- 2021-03-31 08:50:07
- ព័ត៌មាន
ច្រៀងសុខៗរត់ទៅលក់នំវិញ! ថុល លីណា មានប្រាក់ចំណូលខ្ទង់ពាន់ដុល្លារ តែឥឡូវបាក់គ្រឹបហៅលែងឮ
- 2021-03-31 08:50:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រៀងសុខៗរត់ទៅលក់នំវិញ! ថុល លីណា មានប្រាក់ចំណូលខ្ទង់ពាន់ដុល្លារ តែឥឡូវបាក់គ្រឹបហៅលែងឮ
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសវ័យក្មេង ថុល លីណា បានបង្ហើបពីទំហំប្រាក់ចំណូល និងការចាយវាយប្រចាំខែរបស់ខ្លួន។ រយៈពេលជាង១ឆ្នាំដែលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត គឺលោកមានតែចំណាយអត់ចំណូល។ លោកថាកុំថាឡើយចេញច្រៀងតាមកម្មវិធីផ្សេងៗ សូម្បីតែការច្រៀងនៅក្នុងផលិតកម្មTK របស់លោកក៏ត្រូវបានកាត់បន្ថយដែរ។
បញ្ហានេះ បានបង្ខំឲ្យលោករត់ចេញពីភ្នំពេញទៅរស់នៅស្រុកកំណើតនាខេត្ដបាត់ដំបងមួយរយៈ ក្នុងគោលបំណងចៀសឆ្ងាយពីស្ថានភាពឆ្លងធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ផង និងកាត់បន្ថយការចំណាយ ព្រោះចំណូលប្រចាំខែជាង២០០០ដុល្លារដែលលោកធ្លាប់ទទួលបានពីអាជីពចម្រៀងនោះបានបាត់ទាំងស្រុង ហើយបច្ចុប្បន្នលោកបានដកលុយពីក្នុងកុងដែលខ្ញុំសន្សំទុកនោះចាយស្ទើរអស់ទៅទៀត។
ថុល លីណា៖"មុនកូវីដខ្ញុំបានជាង២០០០ដុល្លារដែរក្នុង១ខែ តែចាប់តាំងមានកូវីដមករោងអត់ចេញកើត ហើយច្រៀងក្នុងផលិតកម្មក៏កាត់បន្ថយដែរ អីចឹងហើយខ្ញុំកំពុងលំបាកមែនទែន...ឥឡូវកំពុងនៅស្រុកជួយលក់ដូរបងប្អូនតិចតួច"។
ថុល លីណា បានប្រឡូកក្នុងអាជីពចម្រៀងតាំងពីអំឡុងឆ្នាំ២០០៨។ លោកធ្លាប់ជាបេក្ខភាពប្រឡងThe Voice Cambodia ដែលរៀបចំឡើងដោយទូរទស្សន៍ហង្សមាសម្នាក់ដែរ ប៉ុន្តែមិនទទួលបានជយលាភីលេខ១នោះទេ។
បន្ទាប់ពីនោះមកលោកជ្រៀតចូលកាន់តែជ្រៅក្នុងវិស័យសិល្បៈតាមរយៈការច្រៀងឡើងវិញនូវបទមរតកដើម និងOriginal Song ហើយលោកក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរក្នុងការច្រៀងតាមកម្មវិធីប្រគំតន្ត្រីផ្សេងៗ៕