• 2021-04-01 06:43:38
  • ព័ត៌មាន

ប៉ុន្មាន​ថ្ងៃ​នេះ ឃើញ​សិល្បករ​និយាយ​ត​ៗគ្នា តាម​ពិត​ជំនួញ​នេះ​ថៅកែ​ស្រី គឺ សុខ ពិសី សោះ!

  • 2021-04-01 06:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឃើញ​សិល្បករ​ច្រើន​នាក់ មាន​ដូច​ជា យឹម តាស្រង់ តូតា ឆាយ វីរៈយុទ្ធ ជា​ដើម បាន​លើក​និយាយ​ពី​ភេសជ្ជៈ​ថ្មី​មួយ ក្រោយ​ពួក​គេ​បាន​ទទួល​ការ​ឧបត្ថម្ភ​បន្ត​បន្ទាប់ ហើយ​ទើប​តែ​ថ្ងៃ​នេះ ទើប​ដឹង​ថា តាម​ពិត​តារាចម្រៀង​របស់​សាន់ដេ សុខ ពិសី គឺ​ជា​ថៅកែ​ស្រី​នៃ​ជំនួញ​មួយ​ប្រភេទ​នេះ។

តាម​ព័ត៌មាន តារាចម្រៀង​ស្រី​ជួរ​មុខ​របស់​ផលិតកម្ម សាន់ដេ សុខ ពិសី បាន​ហក់​ចូល​មក​ប្រឡូក​ក្នុង​មុខ​ជំនួញ​ហើយ ដោយ​នៅ​ថ្ងៃ​នេះ​នាង បាន​ធ្វើ​ការ​ប្រកាស​មុខ​ជំនួញ​ថ្មី​ដ៏​ធំ​របស់​ខ្លួន នោះ​គឺ​ហាង តែ​គុជ Tealive Cambodia 310 នៅ​ ដែល​ប្រេនឆាយ​ដ៏ល្បីមកពី អឺរ៉ុបនៅថ្ងៃនេះ!។ ក្រៅ​ពី​នេះ ក៏​មាន​ដំណឹង​ថា ប្រទេសនៅអាស៊ី ​មួយ​ចំនួន​ទៀត ក៏​មាន​វត្តមាន​ប្រេនឆាយ​អាជីវកម្ម​មួយ​នេះ​ដែរ។

សម្រាប់​កម្ពុជា គឺ​ជា​ការ​មក​ដល់​​លើក​ទី​ដំបូង​របស់​អាជីវកម្ម​ពេញ​និយម​មួយ​នេះ តាម​រយៈ​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​តារា​ចម្រៀង​ស្រី ដែល​ក្នុង​នោះ តាម​​ចចាមអារ៉ាម នាង​បាន​ចាយ​លុយ​ខ្ទង់​សែន​ដុល្លារ​ឯណោះ​ ដើម្បី​នាំ​យក​វា​មក​បាន។ សុខ ពិសី មិន​បាន​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​នាង​បាន​អះអាង​ថា អាជីវកម្ម​ថ្មី​ថ្មោង​របស់​នាង គឺ​ជា​ប្រេនឆាយ​ល្បី​ខ្លាំង​នៅ​អឺរ៉ុប ដែល​នាង​ចំណាយ​ពេល​យូរ​ណាស់​មក​ហើយ សម្រាប់​ការ​ទំនាក់ទំនង​ទម្រាំ​អាច​សម្រេច​​នា​ពេល​នេះ។

ជំនួស​ឲ្យ​ការ​មិន​និយាយ​ចំ​ៗ​លើ​តួលេខ​នៃ​ដើម​ទុន រាជិនី​របស់​សាន់ដេ​រូប​នេះ បញ្ជាក់​ថា នាង​ចំណាយ​ទុន​ច្រើន​ណាស់ ដើម្បី​យក Tealive មក​បាន ម្យ៉ាង​ដូច​ប្រាប់​ពី​ខាង​លើ វា​ជា​របស់​ដែល​ល្បី​នៅ​អឺរ៉ុប រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​ទៀត​ផង។ ដូច្នេះ​ហើយ នាង​សង្ឃឹម​ថា ត្រូវ​ចិត្ត​របស់​មិត្ត​យុវវ័យ​កម្ពុជា​។

កញ្ញាបានលើកឡើងថា៖”ដូចបងដឹងស្រាប់កម្ពុជាយើងមានអ្នកចូលចិត្តញាំច្រើនតែគុជហ្នឹង ហើយប្រេនល្បីបែបនេះទៀតខ្ញុំគិតថាពួកគាត់នឹងចូលចិត្តដូចខ្ញុំអីចឹង ព្រោះខ្ញុំបានសាកហើយគឺឆ្ងាញ់ទើបខ្ញុំសម្រេចចិត្តនាំចូលមក”។ ទោះជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដកំពុងរីករាលដាលក្នុងប្រទេស កម្ពុជា ក្ដី ក៏ប៉ុន្តែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះជឿជាក់ថាមុខជំនួញថ្មីរបស់ខ្លួននឹងទទួលជោគជ័យខ្ពស់។

រូបភាព៖ IG ពិសី

កញ្ញា បាន​គូស​បញ្ជាក់​ថា អាជីវកម្ម​របស់​នាង ប្រិយមិត្ត​មិន​បាច់​មក​ហាង​ផ្ទាល់​ក៏​បាន ដោយ​កុម្ម៉ង់​តាម App Nham24, Food Panda, E-get គឺមានភាពងាយស្រួលបំផុត៕

អត្ថបទ៖ ទារិកា

មតិយោបល់