- 2021-04-02 02:22:08
- ព័ត៌មាន
ដោយសារបញ្ហានៅតំបន់ Xinjiang តើតារាណាខ្លះសម្រេចផ្ដាច់កុងត្រាពី Brand ល្បីៗ?
- 2021-04-02 02:22:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារបញ្ហានៅតំបន់ Xinjiang តើតារាណាខ្លះសម្រេចផ្ដាច់កុងត្រាពី Brand ល្បីៗ?
ចន្លោះមិនឃើញ
ដោយសាររឿងរ៉ាវទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ Xinjiang កើតជាការកើតទុក្ខមិនសុខចិត្តរវាងចិន និងប្រទេសខាងប៉ែកលោកខាងលិចផ្ទុះឡើង តារាចិនលំដាប់ A ចំនួនដែលឈរនៅខាងចិនបានលុបកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិវាទនេះទាំងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ត្រូវប៉ះពាល់ដល់តារាមួយចំនួននៅប្រទេសចិនដែលជាតារាតំណាងរបស់ផលិតផលល្បីៗរបស់បរទេស ជាពិសេសលោកខាងលិច ជាហេតុពួកគេត្រូវបញ្ចប់កុងត្រា ដោយមិនគិតច្រើន។
តារាដែលសម្រេចបញ្ឈប់កុងត្រានោះមាន៖
តាមប្រភពព័ត៌មាន ទាក់ទងនឹងរឿងរ៉ាវសំឡីដែលមានប្រភពពីតំបន់ Xinjiang ត្រូវបានគេដឹងថាផលិតឡើងដោយមានការបង្ខិតបង្ខំ ហើយសហរដ្ឋអាមេរិកក៏បានហាមឃាត់ការនាំចូលសំឡីរបស់តំបន់ Xinjiang ចាប់តាំងពីខែមករាមកម្ល៉េះ។ ជាមួយគ្នានោះសរសៃអំបោះផ្សេងទៀតដែលបានផលិតនៅក្នុងតំបន់នេះ ក៏អាចត្រូវស្ថិតក្រោមការត្រួតពិនិត្យដែរ ហើយបើមានការហាមឃាត់ទៀត នោះនឹងធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ជាសាកលជាក់ជាមិនខាន៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត