• 2021-04-05 02:19:51
  • ព័ត៌មាន

ឈុតថើបគ្នាដំបូងរឿង «Vincenzo» នាំអ្នកមើលបុកតាមដានច្រើនរហូត​​បាន Rating ខ្ពស់កប់

  • 2021-04-05 02:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅភាគថ្មី​ចុងក្រោយ​រឿង «Vincenzo» របស់​ប៉ុស្តិ៍ tvN តួឯក​ Song Joong Ki និង Jeo Yeo Been បាន​ធ្វើ​ឲ្យ​ផ្ទៃរឿង​ទទួល​បានការ​ចាប់​អារម្មណ៍​មិនធម្មតា​ពី​សំណាក់​អ្នក​ទស្សនា ពេល​តួ​ពួកគេ​ត្រូវ​ក្លែង​ខ្លួន​ធ្វើ​ជា​ Mr. Anderson និង​លោកស្រី​ Bening ស្របពេល​ម្ចាស់​ខ្លួន​ពិត​ត្រូវ​គេ​ចាប់​ជំរិតនាំ​ទៅ​កន្លែង​ផ្សេង។

ជា​ឱកាសល្អ​ Vincenzo (សម្ដែង​ដោយ​ Song Joong Ki) និង Hong Cha Young (សម្ដែង​ដោយ Jeo Yeo Been) ក៏​បាន​អាចចូល​ក្នុង​កន្លែង​គោលដៅ​បានយ៉ាង​ជោគជ័យ។ អ្នក​ទាំង ២​បាន​រៀប​ឆាក​ល្ខោន ដោយសម្ដែង​ធ្វើ​ជា​ភ្ជាប់​ពាក្យ។ ពេល​នោះ​ Vincenzo បាន​លុត​ជង្គង់​សុំ Hong Cha Young រៀបការ ហើយពេល​ខាង​ស្រី​យល់ព្រម​ អ្នក​នៅទីនោះ​ក៏សុំ​ឲ្យ​ថើបគ្នា។ Vincenzo ពេលនោះ​ស្ទាក់ស្ទើរខ្លាំង​ ព្រោះ​ដឹង​ថា​ទំនាក់ទំនង​រវាង​ខ្លួន​ និង Cha Young មិនតាន់​ដល់ដំណាក់កាលស្រឡាញ់គ្នា​ពិត​ប្រាកដទេ។ ប៉ុន្តែដើម្បី​កុំឲ្យ​បែក​ការណ៍ ទើប Cha Young ចាប់​ទាញ​ខាង​ប្រុស​ថើប​តែម្ដង។

ទោះ​បី​ជា​ការ​សម្ដែង​ ប៉ុន្តែ​អ្នក​ទាំង​ ២​ហាក់​ដូចជា​សម្ដែង​អារម្មណ៍ពិត​របស់​ពួកគេ​ចេញ​មក​ទាំង​មិនដឹង​ខ្លួន។ ក្រោយ​មក​ពួកគេ​ក៏​ភ្ញាក់ខ្លួនឡើង​វិញ​ ប៉ុន្តែ​​ស្នាមថើប​ពេល​នេះ​នឹង​ដក់ជាប់​អារម្មណ៍គ្មាន​ថ្ងៃ​បំភ្លេចបាន​ងាយៗឡើយ។

ត្រង់​ឈុត​នេះ​ហើយ​ដែល​អ្នក​តាមដាន​ជក់​ចិត្ត​ខ្លាំង​ជាង​គេ​ រហូត​ចំនួន​ Rating ហក់ឡើង​ខ្ពស់​ដល់ទៅ​ ១៣,០ភាគរយឯណោះ​ ដែល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​មិនធម្មតា៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់