• 2021-04-06 02:25:22
  • ព័ត៌មាន

លាក់ទុក​ក្នុង​ចិត្ត​ជិត​២០​ឆ្នាំ​ហើយ! សុខ សីឡាលីន ទើប​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ដែល​មាន​ចំពោះ​ប្អូន​ថ្លៃ

  • 2021-04-06 02:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស សុខ សីឡាលីន បាន​សរសេរ​សារ​ដ៏​វែងអន្លាយ​មួយ​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ដោយ​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្លួន​ដែល​មាន​ចំពោះ​ប្អូន​ថ្លៃ គឺ​ស្វាមី​របស់​អ្នកនាង សុខ ស្រី​លក្ខណ៍។

សុខ សីឡាលីន កំពុង​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ​ប្អូន​ស្រី​ឈ្មោះ សុខ ស្រីលក្ខណ៍ និង​ស្វាមី។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា រូប​នាង​បាន​ស្គាល់​ប្អូន​ថ្លៃ​ឈ្មោះ អ៊ុក រួន ជិត​២០​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​លោក​មិន​ទាន់​បាន​ក្លាយ​ជា​ប្អូន​ថ្លៃ ហើយ​នាង​សង្កេត​ឃើញ​ចរិត​ប្អូន​ថ្លៃ​មិន​ប្រែប្រួល​សោះ ដោយ​នៅ​តែ​មាន​អំណត់ ចិត្ដ​ល្អ មាន​ចំណេះដឹង និង​ជា​មនុស្ស​មាន​ហេតុផល។

សុខ សីឡាលីន៖"ខ្ញុំពិតជាគោរព ស្រលាញ់គាត់ណាស់ គាត់មើលថែប្អូនស្រីខ្ញុំ បានល្អណាស់ សុំទោសដែលរឿងខ្លះគាត់ត្រូវមកឈឺក្បាល និងរ៉ាប់រងទាំងគាត់មិនដែលរអ៊ូរទាំ"។

តារា​ចម្រៀង​សុខ សីឡាលីន បញ្ជាក់​ថា បងប្អូន​បង្កើត​របស់​ប្អូន​ថ្លៃ​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​អស់​ហើយ គឺ​នៅ​តែ​លោក​ម្នាក់​គត់​ត្រូវ​បន្ដ​ដើរ​តួនាទី​ជា​ស្វាមី​ល្អ កូន​ប្រសា​ល្អ និង​ប្អូន​ថ្លៃ​ល្អ​នៅ​ស្រុក​ខ្មែរ។

បច្ចុប្បន្ន​រូប​នាង និង​ក្រុម​គ្រួសារ​ទាំង​អស់​គ្នា កំពុង​ធ្វើ​ចត្ដាឡីស័ក និង​រង់ចាំ​ការ​យក​សំណាក​ធ្វើ​តេស្ដ​ជំងឺ​កូវីដ-១៩ លើក​ទី២ ប៉ុន្តែ​ទាំង​ប្អូន​ថ្លៃ និង​សមាជិក​គ្រួសារ​ទាំង​អស់​នៅ​មាន​សុខភាព​ល្អ​ធម្មតា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់