- 2021-04-06 08:03:14
- ចម្រៀង
សែនស្ដាយ! ផាន់ រុង ប្រាប់មូលហេតុផ្អាកចេញបទចម្រៀងដែលខំធ្វើកន្លះខែក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
- 2021-04-06 08:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែនស្ដាយ! ផាន់ រុង ប្រាប់មូលហេតុផ្អាកចេញបទចម្រៀងដែលខំធ្វើកន្លះខែក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
តារាទើបរះក្នុងវិស័យភាពយន្ត និងចម្រៀងខ្មែរ គឺលោក ផាន់ រុង សម្រេចផ្អាកចេញបទចម្រៀង១បទក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ នេះ។ លោកមានហេតុផលសំខាន់២ ក្នុងការពន្យារពេលចេញបទថ្មីនេះ គឺទី១ដោយសារបញ្ហាជំងឺកូវីដ-១៩ និងទី២ មិនចង់ឲ្យខាតបទចម្រៀង ព្រោះពលរដ្ឋមិនទាន់អាចជួបជុំ និងរាំលេងបាន។
ផាន់ រុង ប្រាប់ Sabay នៅរសៀលថ្ងៃទី៦ ខែមេសា នេះថា បទថ្មីចង្វាក់ឆឺត នេះ ត្រូវបានលោកសម្រិតសម្រាំងបង្កើតទំនុកច្រៀង និងសាច់ភ្លេងរយៈពេល១៥ថ្ងៃពេញ គឺនៅតែថតសំឡេងយកប៉ុណ្ណោះ។ ដូច្នេះលោកមិនចង់ចេញបទមួយដែលខំចំណាយទាំងកម្លាំងកាយ និងចិត្ដធ្វើយូរមកហើយនោះទៅជាអសារបង់នោះទេ។
ផាន់ រុង៖"អត់ចេញក្នុងថ្ងៃចូលឆ្នាំខ្មែរបាន យើងសម្រេចលើកពេលទៅចេញក្នុងឱកាសបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកអីវិញ។ ក្រៅពីបទនេះខ្ញុំត្រៀម១បទទៀតដែរ ដែលច្រៀងរួមគ្នាជាមួយអ្នកចម្រៀងប្រុសបីនាក់ ក្នុងហ្នឹងក៏មានសាន់តាម្នាក់ដែរ"។
ផាន់ រុង គឺជាពន្លកសិល្បករម្នាក់បង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈផលិតខ្សែភាពយន្តអប់រំ បង្កប់នូវឈុតឆាកកំប្លែងៗ ច្រើនជាងការផលិតបទចម្រៀង។ ផាន់ រុង ចាប់ផ្ដើមទទួលបានការគាំទ្រច្រើន ក្រោយពីលោកផលិតOriginal Song បានមិនក្រោម២០បទ ហើយរឿងខ្លីប្រមាណ៥០រឿង គិតចាប់តាំងរូបគេប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០២១៨ មក៕