- 2021-04-06 08:18:22
- ព័ត៌មាន
គ្រូពេទ្យសៀមរាបពូកែមែន ថ្ងៃនេះ ក្ដិប ធូរច្រើន ទឹកមុខស្រស់ស្រាយ ហើយឆ្លៀតតែងចម្រៀងជូនគ្រូពេទ្យ១បទទៀត
- 2021-04-06 08:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យសៀមរាបពូកែមែន ថ្ងៃនេះ ក្ដិប ធូរច្រើន ទឹកមុខស្រស់ស្រាយ ហើយឆ្លៀតតែងចម្រៀងជូនគ្រូពេទ្យ១បទទៀត
ចន្លោះមិនឃើញ
ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃនេះ ឌីជេ ក្ដិប បានបង្ហាញឲ្យឃើញនូវការធូរស្រាលពីជំងឺច្រើន ទឹកមុខញញឹមញញែមស្រស់ស្រាយ ហើយឆ្លៀតនិពន្ធបទចម្រៀងមួយបទនៅក្នុងកន្លែងសម្រាកព្យាបាលផ្ញើជូនក្រុមលោកគ្រូពេទ្យថែមទៀត។
ស្ថានភាពរបស់លោក ចាន់ សំណាង ឬ ឌីជេ ក្ដិប នៅថ្ងៃនេះ គឺខុសស្រឡះនឹងសភាពរបស់នាយកាលពីប៉ុន្មានថ្ងៃមុន។ រូបភាពជាច្រើនសន្លឹក ឌីជេរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមរបស់នាយនាថ្ងៃនេះ គឺនាងមានទឹកមុខស្រស់ថ្លា ញញឹមញញែម។ ជាមួយគ្នានឹងនាយ ឆ្លៀតនិយាយលេងសើចជាមួយប្រិយមិត្តលើបណ្ដាញសង្គមថែមទៀត ដោយចោទសួរថា នាយពេលនេះ សង្ហាទេ? ស្របពេលប្រិយមិត្តរបស់នាយ បានចូលមកជូនពរបន្តបន្ទាប់។
ចំណុចគួរចាប់អារម្មណ៍ ឌីជេ ក្ដិប បានតែងបទចម្រៀងមួយបទច្រៀងផ្ញើជូនក្រុមគ្រូពេទ្យ ពិសេសក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាបដែលបានយកចិត្តទុកដាក់ព្យាបាលរូបគេឲ្យមានសង្ឃឹមជាថ្មី។ បទនោះនាយដាក់ចំណងជើងថា "អរគុណមនុស្សល្អគ្រប់គ្នា"។នាយបានច្រៀងចម្រៀងមួយនេះរហូតដល់ចប់ មុនពេលបន្ថែមការអធិប្បាយអរគុណដល់កងទ័ពអាវស។
ឌីជេ ក្ដិប បានរងការសង្ស័យអំពីជំងឺកូវីដ១៩ ក្រោយពីនាយមានអាការក្អក ហត់ និងអស់កម្លាំងដែលជារោគសញ្ញាមួយផ្នែកនៃជំងឺកាចសាហាវនេះ។ នាយ បានជិះម៉ូតូកង់បីទៅរកការព្យាបាល និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបកាលពីថ្ងៃទី ២៩ មីនា ២០២១ និងបានក្រុមគ្រូពេទ្យទទួលយកព្យាបាលពីពេលនោះរហូតមក។
លុះមកដល់ថ្ងៃទី ២ នាយបានចេញមុខម្ដងទៀតតាមរយៈវីដេអូខ្លីមួយ។ ក្នុងពេលនោះ គេមើលឃើញថា នាយមានអាការមិនទាន់ប្រសើរ ដោយមានទុកមុខស្លេកស្លាំង ពិសេសគឺនៅតែហត់ខ្លាំង មិនអាចនិយាយបានច្រើនឡើយ ខុសពិពេលនេះ ដែលនាយមានសភាពស្រស់ស្រាយ និងអាចច្រៀងចម្រៀងបាន១បទថែមទៀត។ យ៉ាងមកទល់នឹងពេលនេះ គេមិនទាន់ដឹង អាការទាំងប៉ុន្មានដែលធ្វើទុក្ខនាយពីមុនមកនេះ ជារោគសញ្ញាអ្វីពិតប្រាកដនៅឡើយ។
តែអ្វីដែលជាដំណឹងល្អនោះ គឺនាយមិនមានការរកឃើញវិជ្ជមានកូវីដ១៩ទេ សម្រាប់ការតេស្តចំនួន២ដងកន្លងមក។ ចាន់ សំណាង ហៅ ឌីជេ ក្ដិប ប្រាប់នៅក្នុងវីដេអូចេញនៅថ្ងៃនេះថា នៅពេលបានចេញពីមន្ទីរពេទ្យ មានឱកាស នាយនឹងធ្វើបទចម្រៀងមួយបទដែលនាយច្រៀងនៅក្នុងមន្ទីរពេទ្យនាថ្ងៃនេះ ឲ្យចេញជារូបរាងពិតប្រាកដ ដើម្បីជាការដឹងគុណលោកគ្រូ អ្នកគ្រូពេទ្យក្នុងប្រទេសកម្ពុជាទាំងអស់៕