• 2021-04-07 05:59:51
  • ព័ត៌មាន

លេងមែនទែនហើយ! សឿ សុធារ៉ា ប្រកាសក្ដែងៗមួយឆាកជីវិតនេះ​​​​សុំរៀបការ២ដង

  • 2021-04-07 05:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង់អាពាហ៍ពិពាហ៍រយៈពេល ១១ឆ្នាំរវាងអ្នកនាង សឿ សុធារ៉ា ជាមួយលោក សាពូន មីដាដា កាន់តែរង្គោះរង្គើខ្លាំង ហើយកន្លងមក សឿ សុធារ៉ា កាន់តែបញ្ចេញសកម្មភាពប្លែកៗ បង្ហាញពីទំនាក់ ទំនងប្រេះស្រាំជាមួយស្វាមីប៉ុន្តែរហូតមកដល់ពេលនេះសាមីខ្លួនទាំងពីរមិនទាន់ចេញមុខបកស្រាយនៅឡើយទេ។

ដោយឡែកលើកនេះលេងខ្លាំងជាងមុនតែ​ម្ដង ដែលធ្វើឱ្យមហាជនរឹតតែសង្ស័យខ្លាំងឡើង ព្រោះថា សុធារ៉ា ទើបបង្ហោះសារថ្មីមួយក្នុងន័យនាងចង់រៀបការជាលើកទី២។

សុធារ៉ា៖” ក្នុងមួយជីវិតនេះខ្ញុំសុំរៀបការតែ2ដងទេបងប្អូនទាំងអស់គ្នា តែបើសិនជាការរៀបការ លើកទីពីររបស់ខ្ញុំនៅតែទទួលបានភាពបរាជ័យទៀតបេះដូងខ្ញុំអាចគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ”

តាមរយៈសារខាងលើនេះ និងសារកន្លងមកអាចធ្វើឱ្យមហាជនឈប់សង័្សយហើយថា ចំណង់អាពាហ៍ ពិពាហ៍១១ឆ្នាំរបស់ពួកគេកាន់តែមានបញ្ហាមែនទែន​ហើយ​៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ Pav SreyPich

មតិយោបល់