• 2021-04-15 05:30:00
  • ព័ត៌មាន

តើ MV ក្រុម K-Pop នារីជំនាន់ទី ២ណាខ្លះ ហក់ក្ដាប់ចំណាត់ថ្នាក់កំពូលមានអ្នកចូលមើលច្រើនជាងគេ?

  • 2021-04-15 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅទសវត្សឆ្នាំ ២០០០ ឬបើគិតក្នុងវិស័យ K-Pop វា​ត្រូវ​បាន​លើកថា​ជា​ជំនាន់ទី ២ប្រចាំវិស័យ ដែលប្រមូល​ផ្ដុំ​ទៅដោយក្រុម​ល្បីៗជា​ច្រើនដូចជា Girls’ Generation, Wonder Girls, 2NE1, f(x), T-ARA ជាដើម ដែលមានសមត្ថភាព​ខ្ពស់បំផុតមិនអាចមើលរំលង។

ដោយឡែក​បើគិតពី MV វិញ តើបទរបស់ក្រុមណាខ្លះ ទាញចំនួន​ចូលមើលច្រើនជាងគេ? បើគិតត្រឹម​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទស្សនាចំណាត់ថ្នាក់កំពូលទាំង ១០ដូចខាងក្រោម៖

១៥. បទ «Ah!» របស់ After School មានអ្នកចូលមើល ៤,២៩លានដង

១៤. បទ «Wanna» របស់ KARA មានអ្នកចូលមើល ៤,៣៦លានដង

១៣. បទ «HaHaHa Song» របស់ Girls’ Generation មានអ្នកចូលមើល ៥,៩០លានដង

១២. បទ «Irony» របស់ Wonder Girls មានអ្នកចូលមើល ៨,៧៧លានដង

១១. បទ «Because Of You» របស់ After School មានអ្នកចូលមើល ៨,៧៨លានដង

១០. បទ «Chocolate Love» របស់ Girls’ Generation មានអ្នកចូលមើល ១៣,៥៣លានដង

៩. បទ «Bo Peep Bo Peep» របស់ T-ARA មានអ្នកចូលមើល ១៣,៦៨លានដង

៨. បទ «Tell Me» របស់ Wonder Girls មានអ្នកចូលមើល ១៦,៣៤ លានដង

៧. បទ «Chu» របស់ f(x) មានអ្នកចូលមើល ១៨,៤២លានដង

៦. បទ «LA chA TA» របស់ f(x) មានអ្នកចូលមើល ១៩,០០លានដង

៥. បទ «Nobody» របស់ Wonder Girls មានអ្នកចូលមើល ២០,៨៣ លានដង

៤. បទ «So Hot» របស់ Wonder Girls មានអ្នកចូលមើល ២២,៧៥លានដង

៣. បទ «I Don’t Care» របស់ 2NE1 មានអ្នកចូលមើល ៤៩,៣៥លានដង

២. បទ «Fire» របស់ 2NE1 មានអ្នកចូលមើល ៥២,៣៩លានដង

១. បទ «Gee» របស់ Girls’ Generation មានអ្នកចូលមើល ២៧១,៣លានដង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី