- 2021-04-16 02:56:51
- ចម្រៀង
ផ្ទៀងស្ដាប់! ដួង វីរៈសិទ្ធ និងមាស សុខសោភា ច្រៀងបទតែមួយ តែសំឡេងពីរោះមិនចាញ់គ្នា
- 2021-04-16 02:56:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទៀងស្ដាប់! ដួង វីរៈសិទ្ធ និងមាស សុខសោភា ច្រៀងបទតែមួយ តែសំឡេងពីរោះមិនចាញ់គ្នា
ចន្លោះមិនឃើញ
"ឆ្នេរអនុស្សារ" គឺជាបទរបស់តារាចម្រៀងប្រុសសំឡេងស្រទន់ ដួង វីរៈសិទ្ធ បានបង្ហោះនៅលើ Youtube ផ្លូវការរបស់ផលិតកម្ម"រាម" កាលពីថ្ងៃទី៩ ខែមីនា។ ស្រាប់តែនៅមុន១ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ "ឆ្នេរអនុស្សារ" ត្រូវបានកាឡៃទៅជាបទស្រី ច្រៀងដោយ មាស សុខសោភា យ៉ាងពីរោះ។
ក្រោយផ្ទុះការគាំទ្រខ្លាំងតាមរយៈការសម្ដែងខ្សែភាពយន្តខ្នាតខ្លីចំនួន២វគ្គ គឺរឿង"ត្រឡប់" សោភា បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ទាំងញាក់ និងស្លូ ហើយតាមរយៈការលើកយកបទប្រុសក្នុងផលិតកម្មជាមួយគ្នាមកច្រៀងលើកដំបូងនេះ គេសង្ឃឹមថានាងនឹងទទួលបានការគាំទ្រថែមមួយកម្រិតទៀត។
បទ "ឆ្នេរអនុស្សារ" ដែលច្រៀងឡើងវិញដោយ មាស សុខសោភា បានបង្ហោះលើបណ្ដាញសង្គមYoutube ស្របពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បានហក់ឡើងដល់ជាង១០ម៉ឺនដង និងមានចំនួនអ្នកLike ៧០០០នាក់ ខណៈបទដើមរបស់ ដួង វីរៈសិទ្ធ បានហក់ឡើងដល់ជាង១លានViews ឬទទួលបានការចូលទស្សនាជិត១លានដង៕