• 2021-04-19 02:12:56
  • ព័ត៌មាន

បណ្ដាំ​ម្ដាយ​ថ្លៃ! ជួប​រឿង​អកុសល​ផ្ទួនៗ តែ វី ឌីណែត នៅ​តែ​រឹងមាំ​ដោយសារ​ស្ដាប់បណ្ដាំ​មួយ​របស់​ម្ដាយ

  • 2021-04-19 02:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស វី ឌីណែត ហាក់​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​ច្រើន​ដោយ​នាង​បាន​បង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​តាម​បណ្ដាញ​សង្គម បន្ទាប់​ពី​នាង​ជួប​រឿង​អកុសល​ផ្ទួនៗ​គ្នា​កាល​ពី​ខែ​មុន។

ដុំ​ពពក​ខ្មៅ​បាន​រសាត់​បាត់​ទៅ​ជាង​១​ខែ បាន​ធ្វើ​ឲ្យ វី ឌីណែត ទប់អារម្មណ៍ និង​មាន​ជំហរ​រឹងមាំ​ឡើង​វិញ​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​សិល្បៈ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ នាង​នៅ​ដក់​ជាប់​នូវ​បណ្ដាំ​របស់​ម្ដាយ​មួយ​មុន​ស្លាប់​ដែល​ផ្ដាំ​នាង​ជារឿយៗ។

កញ្ញា វី ឌីណែត៖"កើត​មកមានរូបគឺមានទុក្ខម៉ាក់តែងតែប្រាប់បែបនេះរហូតមកកូន​ អីចឹង​ហើយ​ទោះជាមានរឿងអ្វីកើត​ឡើង​ក៏ដោយយើង​ត្រូវតែរឹងមាំញញឹមរក្សាជំហរ ដើម្បី​បន្តដំណើរ​ទៅមុខទៀត"។

រឿង​អកុសល​ដែល​នាង​បាន​ឆ្លងកាត់​ផ្ទួនៗ​គ្នា ស្ទើរ​តែ​ធ្វើ​ឲ្យ​នាង​ឆ្កួត​ចិត្ត​នោះ គឺ​មាន​ដូច​ជា៖ រូប​នាង​ផ្ទាល់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ បង​ស្រី​បង្កើត​ពពោះ​កូន​៧​ខែ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​អ្វី​ដែល​ខ្លោច​ចិត្ត​បំផុត​នោះ គឺ​ម្ដាយ​ស្លាប់​ដោយសារ​ជំងឺ​នេះ នាង​មិន​បាន​ជួប​មុខ​ជា​លើក​ចុង​ក្រោយ គឺ​បាន​ត្រឹម​តែ​យំ​ខ្សឹកខ្សួល​ស្រណោះ​សព​ម្ដាយ​ពី​ចម្ងាយ​ជាមួយ​លោក ហួរ ឡាវី ​ដែល​ជា​ឪពុក​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់